ធ្លាប់តែជាស្រីស្អាត! ចុះបើ Blackpink មានមុខមាត់ជាមនុស្សប្រុសវិញសង្ហារយ៉ាងណាទៅ?

ដូចដែលប្រិយមិត្តបានដឹងរួមកហើយថា BlackPink ដែលមានសមាជិក ៤ រូប Jisoo, Jennie, Rose និង Lisa គឺជាក្រុមចម្រៀងនារីល្បីមួយនៅឯប្រទេស កូរ៉េខាងត្បូង។ មិនតែប៉ុណ្ណោះ ពួកគេថែមសម្រសស្រស់ស្អាតគួបផ្សំទាំងមានរាងរៅខ្ពស់ស្រឡះ អមជាមួយនឹងទេពកោសល្យដ៏សម្បូរបែបដែលធ្វើឲ្យអ្នកគាំទ្រអត់ទ្រាំមិនសរសើរមិនបាន។

កាលពីថ្មីៗ នេះ ក៏មានអ្នកគាំទ្រជាច្រើនរបស់ក្រុមចម្រៀងនារីមួយនេះ បានចែករំលែករូបភាពរបស់ពួកនាងជាបន្ដបន្ទាប់ ដែលកាត់តកែច្នៃទៅជាទម្រង់មុខមនុស្សប្រុស។ អ្វីដែលគួរឲ្យភ្ងាក់ផ្អើលនោះ គឺស្រីស្អាតទាំង ៤ រូបនេះ បែរជាមានមុខមាត់ស្រស់ស្អាតសង្ហារសមគ្មានទាស់ដូចមនុស្សប្រុស និងបានធ្វើឲ្យហ្វេនៗ  ជាច្រើន លង់ស្នេហ៍មិនតិចនោះទេ។ មិនតែប៉ុណ្ណោះ ពួកគេក៏បានបញ្ចេញមតិជាច្រើននៅលើរូបភាពទាំងអស់នោះ ដែលសុទ្ធសឹងតែសរសើរមិនដាច់ពីមាត់ថាសង្ហារខ្លាំង៕

តោះទៅមើលរូបភាពបន្ដិចមើល៖

អត្ថបទដោយ៖ ស្រីពេជ្រ