ប្រិយមិត្តជាច្រើនប្រាកដជាជ្រាបហើយ អំពីរឿងរា៉វស្នេហារវាងតារាកំប្លែងល្បីឈ្មោះ នាយក្រិន ដែលត្រូវបានភរិយាជាទីស្រលាញ់របស់ខ្លួន លួចលាក់មានអ្នកថ្មី ហើយក៏សម្រេចចិត្តចាកចេញពីលោកថែមទៀតផង។
យ៉ាងណាមិញក្រោយពេលកើតរឿងនេះហើយ មហាជនជាច្រើនពិតជាអាណិតតារាកំប្លែងប្រុសរូបនេះខ្លាំងណាស់ ព្រោះពេលនេះលោកត្រូវចិញ្ចឹមបីបាច់ថែរក្សាកូនតូចៗរបស់ខ្លួនដល់ទៅ៣នាក់ឯណោះ។
គួរបញ្ជាក់ផងដែរថា តារាកំប្លែងរូបនេះ បានរៀបការកសាងគ្រួសារ២លើកហើយ ហើយក៏មានរឿងបែកបាក់គ្នាទៅវិញ ធ្វើឲ្យមហាជនគ្រប់គ្នាអាណិតលោកខ្លាំងណាស់ ពិសេសពេលនេះត្រូវចិញ្ចឹមកូនតូចៗ៣នាក់ថែមទៀត៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី