ដូចប្រិយមិត្តបានជ្រាបអញ្ចឹងថា ថ្វីត្បិតពេលនេះអតីតតារាសម្ដែងថៃប្រុសល្បីឈ្មោះលោក Por លាចាកលោកនេះអស់រយៈពេលជាច្រើនឆ្នាំហើយក៏ដោយ ក៏មហាជនជាច្រើននៅតែចង់ចាំលោក ពិសេសនោះគឺកូនស្រីបណ្ដូលចិត្តរបស់លោក ពេលនេះក៏កំពុងតែអង្រួនវិស័យសិល្បៈថៃយ៉ាងខ្លាំងផងដែរ ទោះបីជានាងនៅក្មេងបន្ដិចក៏ពិតមែន។
មិនត្រឹមតែប៉ុនណោះ មហាជនជាច្រើនក៏កំពុងតែចាប់អារម្មណ៍អំពីរូបសម្រស់កូនស្រីរបស់លោក ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែស្រស់ស្អាតខ្លាំងឡើងៗ រួមទាំងទេពកោសល្យសិល្បៈវិញក៏បុិនប្រសព្វខ្លាំងគួរឲ្យសរសើរខ្លាំងទៀតផង។
ជាក់ស្ដែងអ្វីដែលធ្វើឲ្យគ្រប់គ្នាកាន់តែចាប់អារម្មណ៍ ពេលដែលកូនស្រីរបស់ Por កាន់តែធំ មុខមាត់របស់គេកាន់តែដូចម្ដាយជាទីស្រលាញ់របស់ខ្លួន គឺស្រស់ស្អាតខ្លាំងណាស់៕ តោះ! កុំឲ្យខាត់ពេលវេលាយូរ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី