លេងហើយ! Esther បញ្ចេញស្នាដៃកាត់សក់ឲ្យ Ken ឃើញហើយពិតជាអស់សំណើច!(មានវីដេអូ)

ប្រិយមិត្តជាច្រើនប្រាកដជាស្គាល់ច្បាស់ហើយ តារាសម្ដែងថៃលោក Ken Phuphum និងកញ្ញា Esther Supreeleeda ដែលជាគូស្នេហ៍ដ៏ផ្អែមល្ហែមមួយគូ ហើយពីមួយថ្ងៃទៅមួយថ្ងៃអ្នកទាំងពីរកាន់តែធ្វើឲ្យគ្រប់គ្នាចាប់អារម្មណ៍រហូតតែម្ដង។

ជាក់ស្ដែងថ្មីៗនេះ អ្នកទាំងពីរកាន់តែធ្វើឲ្យហ្វេនៗជាច្រើនភ្ញាក់ផ្អើលថែមទៀត នៅពេលគ្រប់គ្នាបានឃើញ Esther បញ្ចេញស្នាដៃកាត់សក់ឲ្យ Ken ដែលម៉ូតសក់នោះចេញមកពិតជាអស់សំណើចខ្លាំងណាស់ ព្រោះជាលក្ខណៈបែបសក់សេះ ដូចតួក្នុងរឿងកំប្លែងអញ្ចឹង។

គួរបញ្ជាក់ផងដែរថា ម៉ូតសក់មួយនេះមិនត្រឹមតែធ្វើឲ្យហ្វេនៗអស់សំណើចនោះទេ សូម្បីតែ Ken ខ្លួនឯងក៏អស់សំណើចនិងម៉ូតសក់ដែល Esther កាត់ឲ្យនេះដែរ៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖

 

View this post on Instagram

 

A post shared by ken_phupoom (@ken_phupoom) on

អត្ថបទដោយ៖ស៊ីវលី