ប្រិយមិត្តជាច្រើនប្រាកដជាជ្រាបហើយថា ពេលនេះតារាសម្ដែងថៃល្បីឈ្មោះ Lydia និង Matthew បានជាសះស្បើយពីជម្ងឺកូវីត១៩ហើយ ហើយក៏បានត្រឡប់ទៅផ្ទះជួបជុំជាមួយនិងក្រុមគ្រួសារវិញផងដែរ។
យ៉ាងណាមិញក្រោយពេលត្រឡប់ទៅផ្ទះវិញ ប្ដីប្រពន្ធមួយគូនេះ ក៏បានបង្ហាញអារម្មណ៍នឹកទៅកាន់កូនៗ និងបង្ហាញការមើលថែក៏ដូចជាថ្នាក់ថ្នមមិនចាញ់កាលពីមុននោះទេ។
តែអ្វីដែលកាន់តែធ្វើឲ្យគ្រប់គ្នាចាប់អារម្មណ៍ គឺកូនស្រីពៅរបស់អ្នកទាំងពីរ ពេលនេះមុខមាត់កាន់តែគួរឲ្យស្រលាញ់ និង Cute ខ្លាំងណាស់ នរណាឃើញក៏លាន់មាត់បែបនេះគ្រប់ៗគ្នាដែរ៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី