អ៊ឹម ជីវ៉ា ខំទៅជួប សុខាសុខា នារីលេងTikTokល្បីមហាជនមើលតាមដាននោះពេលនេះដឹងប្រវត្តិពិតហើយ

តាមរយៈទំព័រហ្វេសបុក “សិល្បៈករកម្ពុជា ” របស់តារាសិល្បៈលោក អុឹម ជីវ៉ា កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០ បានទម្លាយប្រវត្តិកំសត់ របស់សុខា ដែលអ្នកលេងTikTokបានស្គាល់ហើយ និងមួយរយៈល្បីល្បាញលើបណ្តាញសង្គម ដោយលោកអ៊ឹម ជីវ៉ា បានជួបផ្ទាល់នៅខេត្តត្បូងឃ្មុំ និងធ្វើការសម្ភាសន៍នូវជីវប្រវត្តិ យ៉ាងដូច្នេះថា “ពេលមកដល់ផ្ទះប្អូនសុខាទើបដឹងថានាងជាក្មេងគួអោយអាណិតបំផុតមនុស្សមួយចំនួនវៃតម្លៃគាត់តាមរយៈរាល់ពាក្យពេជ្រដែលគាត់និយាយតាមរយៈវិដេអូខ្លីៗតាមប្រព័ន្ធFacebook និងប្រព័ន្ធTik Tok បងប្អូនខ្លះក៏ចូលចិត្តបងប្អូនខ្លះក៏ជេគាត់ ។ តែបើយើងរៀនបើកចិត្តអោយទូលាយហើយស្វែងយល់ការពិតអីមួយមុនជេហាស្តីដៀលឬកោតសរសើនោះ គឺយើងត្រូវគិតថាមនុស្សកើតមកគ្មានអ្នកណាល្អគ្រប់10នោះទេ ហើយក៏គ្មានអ្នកណាគេមកចូលចិត្តយើងទាំងអស់គ្នាដែរ យើងអាចទទួលយករាល់មនុស្សដែលឃើញយើងខុសគឺគាត់មកកែប្រែយើងឬយើងកែប្រែគាត់ទើបជាការប្រសើរ ជាពិសេសជួយប្រើពាក្យពេជ្រជួយកែបង្រៀនប្រៀនប្រដៅគាត់ នែនាំអោយគាត់ដើផ្លូវណាល្អទើបប្រសើ”។

លោក អ៊ឺម ជីវ៉ា បានរៀបរាប់ថា “ខ្ញុំបាទបានធ្វើដំណើមកខេត្តត្បូងឃ្មុំនិងកំពង់ចាមរយៈពេល២ថ្ងៃ ហើយក៏បានធ្វើដំណើរមកដល់ ភូមិជ្រួយ សង្កាត់ វិហារល្លួង ក្រុងសួង ខេត្តត្បូងឃ្មុំ គឺជាកន្លែងដែលប្អូនសុខារស់នៅ សុខាឈ្មោះពិតគឺ ថន សុខា មានអាយុ 25 ឆ្នាំ មានបងប្អូន៥នាក់ សុខាជាកូនពៅ សុខាគឺជាក្មេងកំព្រាឪពុកម្តាយតាំងពីតូច ហើយសុខាត្រូវមករស់នៅជាមួយមីងនៅក្រុងសួង ដោយជួយលក់ដូរមុខរបរលក់ចាប់ភួយតិចតួច នៅផ្ទះ”។

ខំឆ្លៀតកាត់ទៅរកដើម្បីជួបដឹងការពិត លោកបានឱ្យដឹងទៀតថា សុខា ជាក្មេងស្រីមានអត្ថចរិកមនុស្សប្រុស ហើយស្រលាញ់ស្រីដូចគ្នា អត្ថចរិករបស់សុខាជាមនុស្សប្រុសគឺមានតាំងពីតូចមិនអាចកែបានចរិកជាប្រុសខ្លួនជាស្រីបានឡើយ ! សុខាគាត់សិក្សាបានតិចតួចណាស់ ហើយជាក្មេងកំព្រាដែលខ្វះភាពកក់ក្តៅ ។ បន្ទាប់ពីស្តាប់ប្រវត្ថិខ្លះសង្ឃឹមថាពុកម៉ែបងប្អូនមេត្តាបើចូកចិត្ តឬមិនចូលចិត្តគាត់ជួយកែប្រែនែនាំដំបូន្មានល្អអោយគាត់ផង ។