កាលពីព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០តារាសម្តែង ព្រី យ៉ា ឆេះដុំយ៉ាងខ្លាំងដោយទម្លាយសាររបស់បុរសម្នាក់ដែលប្រើប្រាស់ពាក្យសមរម្យ និង គ្មានសីលធម៌រហូតមិនចេះគោរពគេឯងបែរជាមកសួរនិយាយរឿងតម្លៃខ្លួន ។
តារាសម្តែងស្រីស្រស់សោភា កញ្ញា ព្រី យ៉ា ចេញមុខព្រលះបុរសលេងហ្វេសប៊ុកម្នាក់ទាំងព្រឹកបង្កការភ្ញាក់ផ្អើលមួយដោយព្រោះតែបុរសនោះប្រើប្រាស់ពាក្យអសីលធម៌ Chat តាមហ្វេសប៊ុកមកសួរតម្លៃខ្លួននាង។
តារាសម្តែងស្រីវ័យ២៦ឆ្នាំរូបនេះថ្លែងប្រាប់តាមទូរស័ព្ទ តារាស្រីរូបនេះលើកឡើងថា ក្នុងនាមជាសិល្បករ នាងពេញចិត្តនឹងតបសារ និងលេងជាមួយអ្នកគាំទ្រ ប្រសិនបើនាងមានពេលវេលាគ្រប់គ្រាន់ ប៉ុន្តែបុរសម្នាក់ក្នុងហ្វេសប៊ុក ឈ្មោះ អ៊ុយ វិចិត្រ បានឆាតមកនាងសួរតម្លៃខ្លួន ដើម្បីរួមមេត្រី និងប្រើប្រាស់ពាក្យអសុរសមកលើនាង ដែលធ្វើឲ្យនាងទ្រាំលែងបានបញ្ចេញមុខជាសាធារណៈដើម្បីជាការព្រមាន។
កញ្ញា ព្រី យ៉ា បាននិយាយថា បុរសនោះមិនមាន Friend នៅក្នុងហ្វេសប៊ុករបស់នាង ទេ ប៉ុន្តែបានយករូបនាង និង Chat មកភ្ជាប់នឹងការសាកសួរតម្លៃខ្លួន។ នាងចាត់ទុកថាជាទង្វើអសីលធម៌មិនអាចទទួលយកបានទេ ព្រោះវាលើសខ្លាំង ។ ទោះជាយ៉ាងណាតារាស្រីរូបនេះមិនមានគម្រោងដាក់ពាក្យបណ្តឹងណាមួយទៅលើបុរសដែលប្រមាថមកលើនាងនោះដែរ ដែលនាងសម្រេចចិត្តបញ្ចេញមុខមាត់គឺត្រឹមជាការព្រមាន ដើម្បីឲ្យបុរសរូបនេះនិងជនដទៃផ្អាកការមើលស្រាលមកលើស្រ្តី និងអ្នកសិល្បៈ។
សូមបញ្ជាក់ដែរថា ក្រោយប្រឡូកក្នុងសិល្បៈជប៉ុន្មានឆ្នាំនេះតារាសម្តែងស្រីព្រីយ៉ា ត្រូវបានគេស្គាល់ថាជាតារាសម្តែងក្នុងភាពយន្តភាគរឿង “អំណាចទឹកប្រាក់” រឿង “កុងត្រាស្នេហ៍” និងMVបទ”កំដរខ្ញុំបន្តិចបានទេ” ។ ថ្មីៗនេះ នាងទទួលបានឱកាសថតភាពយន្ត ជាច្រើនបន្តបន្ទាប់ នាងទើបនឹងបញ្ចប់ការថតភាពយន្តភាគថ្មីរបស់ទូរទស្សន៍ប៉ុស្តិ៍លេខ៥ ក្នុងរឿង”ទាសករលុយ” និងកំពុងថតភាពយន្តភាគថ្មីមួយទៀតរបស់ទូរទស្សន៍ហង្សមាសផងដែរ៕