មាន សូនីតា មួយរយៈសុខៗបង្ហាញភាពសិចស៊ីបង្កការចាប់អារម្មណ៍ជាបន្តបន្ទាប់

នៅលើបណ្តាញសង្គមហ្វេសប៊ុក តារាសម្តែងកញ្ញា មាន សូនីតា បន្តបញ្ចេញរូបថតសិចស៊ីជាច្រើនសន្លឹកបន្តបន្ទាប់បង្កការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយសារកម្របានឃើញតារាស្រីរូបនេះបង្ហាញបែបនេះ។

ថ្មីៗនេះ មាន សូនីតា បានបង្ហាញរូបភាព សិចស៊ីស្លៀកឈុតប៊ីគីនី ឬឈុតវាលខ្នងជាបន្តបន្ទាប់ដែល ធ្វើឲ្យអ្នកគាំទ្រនិងប្រុសៗនាំគ្នាបើកភ្នែកធំៗ ខណៈគេសង្កេតឃើញមានសាររិះគន់ខ្លះបន្តទៀតទៅលើតារាស្រីរូបនេះ។

ក្រៅពីមិនចាប់អារម្មណ៍ការរិះគន់លើរូបភាពបែបសិចស៊ីកន្លងទៅ តារារូបនេះក៏បានបញ្ចេញរូបថតថ្មីៗ។ រូបថតសិចស៊ីដ៏កម្រជាច្រើនសន្លឹក របស់តារាសម្តែង មាន សូនីតា បង្ហាញពីរូបរាងដ៏ស្រឡូន រួមទាំងដើមទ្រូងបែបធម្មជាតិ របស់តារាស្រីរូបនេះត្រូវបាននាងបញ្ចេញលើបណ្តាញសង្គមពេញនិយម Facebook និង Instagram ។ រូបភាពដែលផុសត្រដែតពីសាច់ខ្នងសក្បុសរបស់តារាស្រី បាននាំឲ្យមានការសរសើរខ្លះ និងរិះគន់ខ្លះ។ រិះគន់ព្រោះតែតារាស្រីរូបនេះបានប្រែខ្លួនពីការលេងឈុតបែបសុភាពនារីមកជាភាពសិចស៊ីប្លែក។

ទោះជាយ៉ាងណានាងបញ្ចេញទស្សនៈថា “តើមានអ្វីជាភាពអមតៈ ? តែរឿងដែលសំខាន់ក្នុងជីវិតយើងត្រូវស្គាល់ខ្លួនឯងអោយច្បាស់ ថាខ្លួនឯងជាអ្នកណា … មែនអត់ …”។

តាមរយៈការបញ្ចេញមតិរបស់នាងកន្លងទៅលើកឡើងថា ការស្លៀកពាក់របស់នាងមិនជំរុញឲ្យមានករណីរំលោភកើនឡើងនោះទេ។ នាងថាមនុស្សប្រុសមានភាពសិចស៊ីបែបមនុស្សប្រុស ហើយមនុស្សស្រីក៏មានភាពសិចស៊ីបែបមនុស្សស្រី គឺមានសិទ្ធិដូចគ្នា ។

តារស្រីរូបនេះបានស្នើឲ្យអ្នករិះគន់ធ្វើការពិចារណាឲ្យបានវែងឆ្ងាយបន្តិចមុនពេលរិះគន់នាង។ បើទោះបីជាទទួលការរិះគន់ខ្លះក្តីក៏តារាស្រីរូបនេះនៅតែឈរក្នុងតំណែងជួរមុខម្នាក់ក្នុងចំណោមតារាស្រីល្បីនៅកម្ពុជា។ នាងទើបនឹងទទួលបានការងារជាតារាតំណាងផលិតផលម៉ាកសញ្ញាល្បីៗដូចជាផលិតផលគ្រឿង អេឡិចត្រូនិច គ្រឿងសម្អាង និងផលិតផលថែរក្សាសម្រស់។ ការងារនេះបន្ថែមពីលើមុខជំនួញការទិញលក់ ច្នៃផលិតផលពីក្រមាខ្មែរ និងការងារសម្តែង ដែលមានស្រាប់៕