សព្វថ្ងៃនេះតារាសម្តែង ឈូឈូ មិនត្រឹមតែទទួលបានការកោតសរសើរពីសំណាក់មហាជនអំពីសមត្ថភាពសិល្បៈរបស់នាងនោះទេ រីឯសម្រស់វិញក៏ទទួលបានការសរសើរថាស្រស់ស្អាតដូចម្តាយរបស់នាងគឺ សឿង ផានផាភួង បានបញ្ចេញថតបែបលេងខ្លួនបែបអឺរ៉ុបមើលទៅឃើញប្លែកភ្នែកទៀតហើយ។
ជាក់ស្ដែងថ្មីៗនេះ ឈូឈូ កាន់តែធ្វើឲ្យមហាជននិងហ្វេនៗជាច្រើនកាន់តែភ្ញាក់ផ្អើលថែមទៀត នៅពេលដែលគ្រប់គ្នាបានឃើញរូបភាពជាច្រើនសន្លឹករបស់នាងថតរូបបង្អួត សម្រស់ស្រស់ស្អាតនិងគួរឲ្យស្រលាញ់ខ្លាំងដូចពេញក្រមុំ ខណៈនាងពេលនេះវ័យ១៥ឆ្នាំ ត្រៀមចូល១៦ឆ្នាំ។ រូបថតលេងថតស្ទាយបែបនេះ ត្រូវបានរៀបចំឡើងដោយ
Lux Rayuth ។
សូមរំលឹកផងដែរថា ចូលដើមឆ្នាំ២០២០ តារាសម្តែងអ្នកនាង សឿន ផានផាភួង និង កុមារី ឈូឈូ បានបង្អួតសម្រស់ក្នុងសម័យអង្គរ ស្អាតប្លែកភ្នែកដល់អ្នកគាំទ្រ ហើយទទួលការពេញចិត្តនិងគាំទ្រចំពោះម្តាយនិងកូនស្រីពីរនាក់នេះ។
កាលពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៩ ទាំងមហាជន និង យុវវ័យ បានធ្វើការសរសើរចំពោះការតុបតែងខ្លួនរបស់កុមារី ឈូឈូ (អាង សុជាតា) ក្នុងសម័យលង្វែកលើវេទិកាក្នុងពិធីសង្ក្រានឆ្នាំថ្មីនៃវិទ្យាល័យឥន្ត្រទេវី ធ្វើឱ្យទស្សនិកជនទាំងចាស់ទាំងក្មេងមិនត្រឹមតែលាន់មាត់ពោលពាក្យសរសើរនោះទេ ថែមចាត់ទុកថា ទម្រង់មុខកុមារី ឈូឈូ ពិតជាសមនិងស្រស់ស្អាតសមជាព្រះនាង ឬ សាកសមគ្រងឈុតបុរាណនាសម័យលង្វែកនេះ។
កុមារី ឈូឈូ តាំងពីដើមឆ្នាំ២០១៩នេះមក ទទួលបានការថតខ្សែភាពយន្តជាច្រើនជាហូរហែរទាំងរឿងភាគ និងរឿងដុំ ហើយកាលពីដើមខែមេសា ឆ្នាំ២០១៩ នាងបានលេចមុខសម្តែងក្នុងរឿងដុំរបស់ផលិតកម្ម Clips Media រឿង “ក្មេងទី៦” ។ កាលពីថ្មីៗនេះ នាងទើបតែទទួលបានការងារធំ ក្លាយតារាតំណាងការផ្សព្វផ្សាយប្រចាំផលិតផលថែរក្សាសម្រស់ ជីប៊ី ផងដែរ។
កុមារី អាង សុជាតា ជាក្មេងស្រីស្រលាញ់អាណិតម្តាយចេញថត ចេញសម្តែងជួយម្តាយតាំងពីអាយុ១២ឆ្នាំ ហើយជាកូនសិស្សម្នាក់រៀនពូកែក្នុងសាលាប៊ែលធី ខណៈមិត្តភ័ក្ត្រជាច្រើនស្រលាញ់រាប់អាននាង ក្រោមហេតុផលគឺកុមារី ឈូឈូ ជាមនុស្សចិត្តល្អ ចេះយកឧស្សាហ៍គេ មិនប្រកាន់វណ្ណៈ មើលងាយគេ៕