តួប្រុសរឿង «រាជបុត្រឆ្លងភព» ត្រូវគេរិះគន់ ក្រោយប្រកាសក្ដែងៗ ថាឈប់ពីសិល្បះតែបែរជា..

ជឿជាក់ថាប្រិយមិត្តជាច្រើនស្គាល់នូវតារាសម្ដែងប្រុស Park Yoochun ដែលជាតួក្នុងរឿង «រាជបុត្រឆ្លងភព» ហើយ ព្រោះរឿងភាគនេះ មានភាពល្បីល្បាញមិនធម្មតា កំឡុងពេលចាក់ផ្សាយកាលពីឆ្នាំ ២០១២ សួម្បីតែប្រទេស កម្ពុជា យើងក៏បានទិញសិទ្ធយកមកចាក់ផ្សាយផងដែរ។

មែនទែនទៅ តារាប្រុសវ័យ ៣៣ ឆ្នាំ រូបនេះ បានប្រកាសក្ដែងៗ អមជាមួយទាំងទឹកភ្នែក កាលពីខែ មីនា កន្លងទៅថា ខ្លួននឹងលាឈប់ពីជីវិតសិល្បះបន្ទាប់ពីរឿងអាស្រូវពាក់ព័ន្ធគ្រឿងញៀនរបស់ខ្លួនបានបញ្ចប់ ព្រោះសោកស្ដាយនឹងទង្វើរបស់ខ្លួន។ ប៉ុន្ដែមិនទាន់និយាយបានមួយខែត្រឹមត្រូវផង តារាប្រុសរូបនេះ បែរជាចេញលក់ សៀវភៅរូបភាពរបស់លោកក្នុងតម្លៃ ៧៥ ដុល្លារ ទៅ ១១០ ដុល្លារ និងប្រកាសថាខ្លួននឹងមានកម្មវិធីចុះ ហត្ថលេខាសម្រាប់ហ្វេនៗ ។

After Footer (Active) - damrei Mr1 Zone2

ក្រោយពីឃើញបែបនេះ ក៏មានមហាជនជាច្រើនបានរិះគន់ចំៗ អត់ប្រណីថា អ្វីដែលលោកធ្លាប់និយាយវាគ្រាន់តែជាពាក្យបោកប្រាស់ ​និងសម្ដែងឲ្យគេអាណិតប៉ុណ្ណោះ ការពិតទៅលោកគ្មានដឹងកំហុសអ្វីនោះទេ ៕

អត្ថបទដោយ៖ ស្រីពេជ្រ