អូហូ! ធ្លាប់តែឃើញពាក់ឈុតអាវធំក្នុងរឿងភាគ តែកុំមើលជីវិតពិត Pu Monty ស្ទាវណាស់!(មានរូបភាព)

ជាការពិតណាស់ ប្រិយមិត្តដែលនិយមតាមដានរឿងភាគថៃប្រាកដជាស្គាល់ហើយ តារាសម្ដែងជើងចាស់ថៃលោក Pu Monty ដែលភាគច្រើនលោកតែងតែដើរតួជាអ្នកមាន ស្លៀកសម្លៀកបំពាក់ស្អាតៗ ជាពិសេសនោះគឺឈុតអាវធំនោះតែម្ដង។

ជាក់ស្ដែងបើយើងងាកទៅមើលជីវិតពិតតារាប្រុសរូបនេះវិញ នៅខាងក្រៅក៏មិនណយដែរ ដោយក្នុងនោះគ្រប់គ្នាតែងតែឃើញលោក បង្ហោះរូបភាពក្នុងដំណើរកំសាន្តក្រៅប្រទេសជាញឹកញាប់ ពិសេសនោះគឺការតុបតែងខ្លួនយ៉ាងស្រស់សង្ហាមិនចាញ់ក្មេងៗនោះទេ។

លើសពីនេះទៅទៀត មហាជននិងហ្វេនៗជាច្រើនក៏សរសើរតារាប្រុសរូបនេះ ទោះបីជាបច្ចុប្បន្នមានវ័យចំណាស់បន្ដិចក៏ពិតមែន តែការតុបតែងខ្លួនរបស់លោកនៅតែស្រស់សង្ហាមិនឲ្យចាញ់ស្ទាវៗនោះទេ៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី