អ៊ីងអ៊ីង ទើបតែល្បីភាពសិចស៊ីបង្អួតរាងឡើងកប់ថ្មីៗនេះ ឥឡូវបង្ហាញសម្រស់ជាកូនក្រមុំឡើង

អ៊ីងអ៊ីង ទើបតែល្បីរឿងបញ្ចេញភាពសិចស៊ីបង្អួតរាងស្លីមឡើងកប់កាលពីថ្មីៗនេះ សោះ ឥឡូវមិនបន្ថូរដៃឡើយនៅបង្ហាញសម្រស់ក្នុងនាមជាកូនក្រមុំយ៉ាងស្រស់ស្អាត ធ្វើឱ្យប្រុសៗនាំសង្កេតមើលផ្អើលពេញបណ្តាញសង្គមហ្វេសប៊ុក។

គ្រាន់តែបង្ហាញរូបសម្រស់ ក្នុងឈុតកូនក្រមុំយ៉ាងស្រស់ អ៊ីងអ៊ីង ពិតជាធ្វើឱ្យទស្សនិកជន អ្នកគាំទ្រនិងប្រុសៗនាំគ្នាលាន់មាត់ពេញចិត្តសរសើរ ហើយខ្លះនាំគ្នាទៅបែកគំនិតថា បើកូនក្រមុំស្អាតដូច អ៊ីងអ៊ីង ថាតើមានវេសនាល្អប៉ុណ្ណាទៅ។ ខ្លះដល់ថ្នាក់ដេកប្រាថ្នាចង់បាន អ៊ីងអ៊ីង ជាភរិយា ហើយមើលទៅបានអ្នកគាំទ្រប្រុសៗនោះ នាំពេញចិត្តបែបនេះ។

After Footer (Active) - damrei Mr1 Zone2

សូមរំលឹកផងដែរថា កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០ កញ្ញា អ៊ីងអ៊ីង ដែលល្បីតារាស្រីមានមុខស្អាតនោះ ស្រាប់បង្ហោះវិឌីអូក្នុង Story Facebook បង្ហាញអារម្មណ៍សប្បាយចិត្តយ៉ាងរំភើប ដោយកំពុងស្ថិតក្នុងឈុតប៊ីគីនីពណ៌ទឹកក្រូច បញ្ចេញភាពសិចស៊ីឡើងកប់ៗខ្លាំងតែម្តង។ ការបង្ហាញលើកនេះរបស់នាង ធ្វើឱ្យអ្នកគាំទ្រនាងនិងមហាជនមើលរាងស្លីម និង សិចស៊ី របស់នាង ដែលមិនសរសើរមិនបានឡើយ។

តារាស្រីរូបនេះក៏ផ្ទុះល្បីព័ត៌មានបែកបាក់ស្នេហាជាមួយតារាចម្រៀងលោក ម៉ា ច័ន្ទបញ្ញា នោះតារាស្រីរូបនេះកាន់តែបង្ហាញភាពសិចស៊ីនិងរូបសម្រស់ជាប់រហូតមក មិនធ្វើឱ្យគាំទ្រនាងស្ងាត់ពីនាងឡើយ។ ជាមួយនោះផងដែរ នាងក៏មានព័ត៌មានល្បីសំបូរប្រុសៗជាច្រើនចោមរោមតាមសុំស្នេហាពីនាង ខណៈតារាស្រីរូបនេះពិតជាស្អាតមានមុខមាត់ដូចកូនកាត់។

កញ្ញា អ៊ីងអ៊ីង និង លោក ម៉ា ច័ន្ទបញ្ញា ជាគូសេ្នហ៍នឹងគ្នាស្រលាញ់គ្នាអស់រាប់ឆ្នាំមកហើយ ខណៈប្រជាប្រិយភាពរបស់តារាទាំងពីរក៏មានការគាំទ្រ និង ទទួលស្គាល់មហាជនយ៉ាងច្រើនផងដែរ។ ជាពិសេសគូស្នេហ៍មួយគូនេះ មិនត្រឹមតែស្រលាញ់គ្នានៅក្រៅនោះទេគឺ មានស្នាដៃថតរឿងដើរតួឯកជាមួយគ្នា ក្នុងខ្សែភាពយន្តរឿង “កិច្ចសន្សាស្នេហ៍” របស់ផលិតកម្មរ៉ក កាលពីដើមឆ្នាំ២០១៨។

លោក ម៉ា ច័ន្ទបញ្ញា ក៏បានសម្ដែងរួមគ្នាជាមួយដៃគូនឹងកញ្ញា អ៊ីង អ៊ីង ក្នុងបទដែលល្បីខ្លាំងគឺបទ “ពីរនាក់បានហើយ” ដែលធ្វើឱ្យយុវវ័យជាច្រើនពេញចិត្តនិងទទួលការគាំទ្រយ៉ាងខ្លាំងផងដែរ ។

សូមបញ្ជាក់ថា តារាសម្តែងកញ្ញា អ៊ីងអ៊ីង សព្វថ្ងៃនេះប្រើហ្វេសប៊ុកដាក់ឈ្មោះថា “Ing Ing” ដែលមួយរយៈពេលចុងក្រោយទទួលការគាំទ្រ និង ជាពិសេសយុវវ័យពេញចិត្តជាច្រើនចំពោះការបង្ហាញសម្រស់របស់នាងដែលមានមុខមាត់ស្រស់ស្អាតមិនចាញ់តារាបរទេស ហើយនាងតែងតែបញ្ចេញរូបថតសិចស៊ីជាច្រើនបន្តបន្ទាប់មិនធ្វើឱ្យបណ្តាញសង្គមស្ងាត់ព័ត៌មាននាងឡើយ៕