មិននឹកស្មានសោះចំណងស្នេហា១៤ឆ្នាំរវាង Taew និងមិត្តប្រុសពេលនេះបែកបាក់គ្នាហើយ!

ជាការពិតណាស់ ហ្វេនៗជាច្រើនបាននាំគ្នាភ្ញាក់ផ្អើល និងនឹកស្មានមិនដល់ ក្រោយទទួលដំណឹងថា ទំនាក់ទំនងស្នេហារយៈពេល១៤ឆ្នាំរវាង Taew និង គូស្នេហ៍ ពេលនេះបានបែកបាក់គ្នាហើយ។

នេះបើយោងតាមសម្ដី Taew ទម្លាយក្នុងបណ្ដាញសង្គមកាលពីពេលថ្មីៗនេះថា «ពួកយើងបានគិតពិចារណាយូរណាស់មកហើយ ជាមួយគ្នា ហើយពួកយើងក៏ព្យាយាមរកដំណោះស្រាយយ៉ាងល្អបំផុតរវាងគ្នា ដោយឡែកបង គាត់ជាមនុស្សមានអារម្មណ៍ល្អ ហើយការគិតរបស់គាត់ក៏ល្អៗ។ ប៉ុន្តែទោះបីជាយ៉ាងណា ក៏វាមិនអាចទៅរួច។ តែយ៉ាងណា ពួកយើង នៅតែមើលថែគ្នាទៅវិញទៅមកដដែល»។

យ៉ាងណាមិញក្រោយពេលឃើញសារនេះហើយ មហាជនពិសេសហ្វេនៗជាច្រើនរបស់ Taew ពិតជាសោកស្ដាយ និងមិននឹកស្មានថាចំណងស្នេហារវាងនាងនិងគូស្នេហ៍បែរជាប្រែក្លាយជាមិត្តភក្ដិវិញបែបនេះសោះ៕

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ៖ស៊ីវលី