ជាការពិតណាស់ ហ្វេនៗជាច្រើនបាននាំគ្នាភ្ញាក់ផ្អើល និងនឹកស្មានមិនដល់ ក្រោយទទួលដំណឹងថា ទំនាក់ទំនងស្នេហារយៈពេល១៤ឆ្នាំរវាង Taew និង គូស្នេហ៍ ពេលនេះបានបែកបាក់គ្នាហើយ។
នេះបើយោងតាមសម្ដី Taew ទម្លាយក្នុងបណ្ដាញសង្គមកាលពីពេលថ្មីៗនេះថា «ពួកយើងបានគិតពិចារណាយូរណាស់មកហើយ ជាមួយគ្នា ហើយពួកយើងក៏ព្យាយាមរកដំណោះស្រាយយ៉ាងល្អបំផុតរវាងគ្នា ដោយឡែកបង គាត់ជាមនុស្សមានអារម្មណ៍ល្អ ហើយការគិតរបស់គាត់ក៏ល្អៗ។ ប៉ុន្តែទោះបីជាយ៉ាងណា ក៏វាមិនអាចទៅរួច។ តែយ៉ាងណា ពួកយើង នៅតែមើលថែគ្នាទៅវិញទៅមកដដែល»។
យ៉ាងណាមិញក្រោយពេលឃើញសារនេះហើយ មហាជនពិសេសហ្វេនៗជាច្រើនរបស់ Taew ពិតជាសោកស្ដាយ និងមិននឹកស្មានថាចំណងស្នេហារវាងនាងនិងគូស្នេហ៍បែរជាប្រែក្លាយជាមិត្តភក្ដិវិញបែបនេះសោះ៕
អត្ថបទដោយ៖ស៊ីវលី