នរណាមិនក្ដុកក្ដួល! ពៅ បញ្ញាពេជ្រ ស៊ូព្យាយាមហាត់ប្រាណយ៉ាងលំបាក ដើម្បីអាចឈរបាន!(មានវីដេអូ)

ប្រិយមិត្តជាច្រើនប្រាកដជាស្គាល់ហើយកញ្ញា ពៅ បញ្ញាពេជ្រ ទោះបីជាពេលនេះនាងបានឃ្លាតឆ្ងាយពីសិល្បៈអស់រយៈពេលជាច្រើនឆ្នាំហើយក៏ដោយ តែមហាជនជាច្រើននៅតែចាប់អារម្មណ៍និងសរសើរពីទឹកដមសម្លេងរបស់នាងខ្លាំងដដែល។

មិនត្រឹមតែប៉ុនណោះ​ គ្រប់គ្នាក៏ប្រហែលជាដឹងដែរថា សព្វថ្ងៃនេះនាងពិការជើងដោយត្រូវជិះលើរទេះធ្វើដំណើរគ្រប់ពេលវេលា តែទោះបីជាយ៉ាងណា នាងនៅតែមានការតស៊ូ និងមានកូនចិត្តមួយសង្ឃឹមថ្ងៃណាមួយនាងនិងអាចដើរបានវិញជាក់ជាមិនខាន។

ជាក់ស្ដែងថ្មីៗនេះ នាងបានបង្ហោះវីដេអូមួយ បង្ហាញពីសកម្មភាពនាងតស៊ូព្យាយាមធ្វើលំហាត់ប្រាណយ៉ាងលំបាក ដើម្បីអាចក្រោកឈរបាន ធ្វើឲ្យមហាជនជាច្រើនឃើញហើយពិតជាក្ដុកក្ដួល និងសរសើរពីការព្យាយាមរបស់នាងគ្រប់ៗគ្នាទៀតផង។

After Footer (Active) - damrei Mr1 Zone2

មិនត្រឹមតែប៉ុនណោះ នាងថែមទាំងបានរៀបរាប់ក្នុងបណ្ដាញសង្គមយ៉ាងដូច្នេះទៀតថា «តើមានបងប្អូនប៉ុន្មានអ្នកដែលបានមើលឡាយខ្ញុំដែលនិយាយអំពីការរស់នៅប្រទេសថៃ ហើយជួបរឿងរ៉ាវជាច្រើន ខ្ញុំធ្លាប់សន្យាថា នឹងបង្ហាញរូបខ្ញុំហាត់ប្រាណឲ្យឃើញ . ពីមុនខ្ញុំដើរមិនបានមែន តែខ្ញុំអាច ហាត់បានច្រើនយ៉ាង! តែដោយសាររឿងមួយមិនគួរឲ្យកើតសោះ គេធ្វើអោយខ្ញុំបាក់ឆ្អឹងជើងដែលធ្វើឲ្យខ្ញុំមិនអាចហាត់បានច្រើនយ៉ាងដូចដើម ចង់ហាត់ឈរក៏ឈរមិនបាន ឈឺតែទ្រាំ គ្រាន់ចង់បង្ហាញពីជីវិតគឺបែបនេះ តែសម្រេចចិត្តថាមិនចងគំនុំ ឬកម្មពៀរនឹងអ្នកណាឡើយ គ្រប់យ៉ាងជារស់ជាតិជីវិតនាងខ្ញុំទម្រាំបានមកលក់អនឡាញ»។

តោះ! កុំឲ្យខាត់ពេលវេលាយូរ ទៅទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី