ជាការពិតណាស់មួយរយៈពេលចុងក្រោយនេះ តារាថៃស្រីវ័យក្មេង Fern Passakorn ត្រូវបានមហាជនជាច្រើនកោតសរសើរនាង បន្ទាប់ពីចូលប្រឡូកក្នុងវិស័យសិល្បៈមិនទាន់បានប៉ុន្មានផង ក៏សន្សំលុយទិញផ្ទះតម្លៃរាប់មឺុនដុល្លារសម្រេចក្ដីស្រមៃរបស់ខ្លួនបានបាត់ទៅហើយ។
ក្នុងនោះផងដែរ អ្វីដែលកាន់តែធ្វើឲ្យមហាជនជាច្រើនភ្ញាក់ផ្អើល គឺក្នុងផ្ទះរបស់តារាស្រីរូបនេះ គឺរៀបចំឡើងយ៉ាងប្រណិត មិនថាគ្រឿងសង្ហារឹម និងរបស់របរប្រើប្រាស់នោះទេ គឺសុទ្ធសឹងតែជារបស់ថ្លៃៗ និងស្អាតៗខ្លាំងណាស់។
ក្រោយពេលឃើញបែបនេះ មហាជននិងហ្វេនៗជាច្រើន ពិតជាស្ងប់ស្ងែងនិងជីវិតរស់នៅរបស់នាងខ្លាំងណាស់ ហើយក៏សរសើរពីការខិតខំប្រឹងប្រែងរបស់នាង នៅក្មេងប៉ុណ្ណឺងសោះ តែមានផ្ទះដ៏កប់រស់នៅផ្ទាល់ខ្លួនបែបនេះបាត់ទៅហើយ៕ តោះ! កុំឲ្យខាត់ពេលវេលាយូរ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី