ប៉ូគឹមថេង សុតធីតា កាន់តែមានប្រជាប្រិយភាពនិងល្បីជាងមុនបង្ហាញរូបសម្រស់និងភាពសិចស៊ីថ្មីៗ

កញ្ញា ប៉ូគឹមថេង សុតធីតា កាន់តែប្រជាប្រិយភាពជាតារាបង្ហាញម៉ូតទាំងស្អាតនិងបានកម្ពស់ មួយរយៈនេះពេញមួយខែមេសានេះតែងតែលេងខ្លួនក្នុងរូបភាពស្ទាយថ្មី និង បញ្ចេញរូបសម្រស់ស្អាតជាងមុនតែធ្វើឱ្យមហាជនកាន់តែចាប់អារម្មណ៍លើនាង។

រូបថតជាច្រើនដែល បានបង្ហាញការតុបតែងសិចស៊ី និង លេងខ្លួនបែបអឺរ៉ុបយ៉ាងទាន់សម័យ ត្រូវបាន តារាបង្ហាញម៉ូតកញ្ញា ប៉ូគឹមថេង សុតធីតា បង្ហាញជាបន្តបន្ទាប់លើហ្វេសប៊ុករបស់នាង។ ជាមួយគ្នានោះ នាងជាពិតស្អាតប្លែកភ្នែកធ្វើឱ្យទស្សនិកជននិងអ្នកគាំទ្រស្ទើរមើលនាងមិនស្គាល់លើការតុបតែងបែបខ្លួនអឺរ៉ុប និង បង្ហាញភាពសិចស៊ីលើម៉ូតសម្លៀកបំពាក់ផ្សេងៗទៀតផងដែរ។

កញ្ញា ប៉ូគឹមថេង សុតធីតា ឆ្លងឆ្លើយជាមួយ Today Sharing កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០បានឱ្យដឹងថា ការបង្ហាញសកម្មភាពនិងរូបថតជាច្រើនមួយរយៈ នាងគ្រាន់តែចង់កុំឱ្យមហាជននិងជាពិសេសអ្នកគាំទ្រ បាត់មុខនាងប៉ុណ្ណោះ។ សម្រាប់នាងចង់រកសកម្មភាពថ្មីៗ ដែលប្លែកស្អាត សម្រាប់អ្នកគាំទ្ររបស់នាងបានឃើញពីសមត្ថភាពនិងរូបសម្រស់របស់នាង។ ប្រសិនបើសកម្មភាពរបស់នាង ដែលបង្ហាញកន្លងមកនេះ បង្ហាញខុសឆ្គងត្រង់ណាមួយនោះ នាងសូមមហាជនអភ័យទោស និង កុំប្រកាន់ទោសលលើនាង។ នាងក៏សង្ឃឹមថា រូបថតរបស់នាងទាំងនេះ នឹងធ្វើឱ្យអ្នកគាំទ្រពេញចិត្ត និង នៅតែបន្តស្រលាញ់លើរូបនាងបន្តទៀត។

តារារូបនេះ បានពោលថា “ទោះបីជាមួយរយៈនេះវិបត្តិកូវីដ១៩វាយប្រហារសេដ្ឋកិច្ច និង សង្គម ក៏ដោយក៏ ខ្ញុំនៅតែបង្ហាញការងារសិល្បៈ និង បន្តស្រលាញ់មិនបោះបង់។ ខ្ញុំអគុណបងប្អូនដែលគាំទ្រស្រលាញ់នាងខ្ញុំ។”

សូមបញ្ជាក់ថា រូបថតប្លែកៗ បែបសិល្បៈរបស់នាងបង្ហោះជាបន្តក្នុងអំឡុងខែមេសានេះ លើហ្វេសប៊ុករបស់នាងដែលធ្វើអ្នកគាំទ្រនាងពេញចិត្តនិងសរសើរចំពោះ ការលេងខ្លួនប្លែកៗថ្មីដល់ទស្សនិកជនជាប់រហូតមិនឱ្យស្ងាត់ឡើយ បើទោះបីជាវិបត្តិជម្ងឺកូវិដ១៩កំពុងនៅតែវាយប្រហារគ្រប់ផ្នែកនៃសង្គមពេលនេះ។

សូមរំលឹកថា កញ្ញា ប៉ូគឹមថេង សុតធីតា ជាតារាបង្ហាញម៉ូតនិងជាបេក្ខភាពចូលរួមប្រកួតកញ្ញាឯកអាស៊ីប៉ាស៊ីហ្វិកអន្តរជាតិឆ្នាំ២០១៩ មិនអាចដណ្តើមមកុដលេខរៀងណាមួយបានឡើយ ប៉ុន្តែការប្រកួតលើកនេះនាងបានបង្អួតសម្រស់និងស្នាដៃនាងដែលទទួលការគាំទ្រខ្លាំងវិញពីខ្មែរយើង។

ជាមួយគ្នានោះ កញ្ញាឯកអាស៊ីប៉ាស៊ីហ្វិកអន្តរជាតិកម្ពុជាឆ្នាំ ២០១៩ ប៉ូគឹមថេង សុតធីតា ក៏ទទួលបានការសរសើរដោយនាងបានគ្រងឈុតសម្លៀកបំពាក់តំណាងជាតិរចនាឡើងដ៏ប្រណិត នៅក្នុងការប្រកួតប្រជែងនាពេលនោះផងដែរ៕