ស្រណោះណាស់! ក្រោយពេល Taew និងគូស្នេហ៍បែកបាក់គ្នាទៅ បងស្រីនាងក៏និយាយថា……!

ដូចប្រិយមិត្តបានជ្រាបអញ្ចឹងថា ពេលនេះចំណងស្នេហា១៤ឆ្នាំរវាងតារាសម្ដែងថៃស្រីល្បីឈ្មោះ Taew និងគូស្នេហ៍បានបែកបាក់គ្នាហើយ ហើយក៏ធ្វើឲ្យហ្វេនៗជាច្រើនសម្ដែងការសោកស្ដាយនិងខកចិត្តគ្រប់គ្នាផងដែរ។

យ៉ាងណាមិញមិនត្រឹមតែហ្វេនៗគ្រប់គ្នានោះទេ ក្រោយពេលអ្នកទាំងពីរបែកបាក់គ្នា ថ្មីៗនេះបងស្រីរបស់ Taew បានបង្ហាញរូបភាពជុំគ្រួសារ និងសរសេរសាររៀបរាប់ថា «មានមិត្តភក្តិ មានក្រុមគ្រួសារ ហើយបន្ទាប់មក ក៏មានមិត្តភក្តិដែលក្លាយជាសមាជិកគ្រួសារ។ @A_r_c_h បើនឹកគ្នា អាចមកលេងបានណា បង Ton យើងស្វាគមន៍អ្នកជានិច្ច»។

After Footer (Active) - damrei Mr1 Zone2

គួរបញ្ជាក់ផងដែរថា ក្នុងការផុសនេះ គេក៏បានឃើញ Ton ចូលទៅបញ្ចេញមតិអរគុណ ដល់បងស្រីរបស់ Taew ព្រមទាំងផ្ដល់ក្ដីនឹករលឹកដល់អ្នករាល់គ្នាផងដែរ៕

អត្ថបទដោយ៖ស៊ីវលី