អូហូ! ស្ងាត់ៗ Margie និងស្វាមី បង្ហាញផ្ទះកំពុងសាងសងថ្មី ឃើញដឹងតែកប់ហើយ!(មានរូបភាព)

ជាការពិតណាស់ចាប់តាំងពីពេលដែលតារាសម្ដែងថៃស្រី Margie Rasri និង Pok ក្លាយជាប្ដីប្រពន្ធនិងគ្នា និងមានកូនភ្លោះពីររូបមក គ្រប់គ្នាតែងតែឃើញអ្នកទាំងពីរបង្ហាញភាពផ្អែមល្ហែមជាមួយគ្នា ធ្វើឲ្យហ្វេនៗជាច្រើនច្រណែងយ៉ាងខ្លាំងទៀតផង។

យ៉ាងណាមិញ មិនត្រឹមតែប៉ុនណោះ ថ្មីៗនេះអ្នកទាំងពីរកាន់តែធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើលថែមទៀត នៅពេលអ្នកទាំងពីរបង្ហាញផ្ទះថ្មីដែលកំពុងតែចាប់ផ្ដើមសាងសង់ សម្រាស់កូនរបស់ខ្លួន ដែលផ្ទះនោះ នៅក្បែរទន្លេ ចៅប្រាយ៉ា ហើយត្រូវបានសាងសង់ នៅលើតំបន់ដែលមានផ្ទៃដីរាប់សិបហិចតាថែមទៀតផង។

After Footer (Active) - damrei Mr1 Zone2

ក្រោយពេលឃើញបែបនេះ មហាជននិងហ្វេនៗជាច្រើនពិតជាភ្ញាក់ផ្អើលខ្លាំងណាស់ ហើយក៏ចង់ឃើញផ្ទះនោះពេលសាងសង់រួចមិនដឹងស្អាតកប់ប៉ុនណានោះទេ៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី