អីយ៉ា! ប៉ះគ្នាដំបូង អេឡិច ចិត្រា និង ដួង ម៉ានិច ផ្អែមល្ហែមនិងគ្នាដូចគូស្នេហ៍!(មានរូបភាព)

ប្រិយមិត្តជាច្រើនប្រាកដជាជ្រាបហើយ ថាលោក អេឡិច ចិត្រា និងកញ្ញា ដួង ម៉ានិច គឺជាតារាសម្ដែងដ៏មានប្រជាប្រិយភាព ហើយចាប់តាំងពីអ្នកទាំងពីរចូលប្រឡូកក្នុងវិស័យសិល្បៈមកដល់ពេលនេះមានរយៈពេលមិនក្រោម១០ឆ្នាំនោះទេ។

យ៉ាងណាមិញថ្វីត្បិតតែអ្នកទាំងពីរចូលប្រឡូកក្នុងវិស័យសិល្បៈអស់រយៈពេលជាច្រើនឆ្នាំយ៉ាងណាក្ដី តែកន្លងមកគ្រប់គ្នាពុំដែលឃើញអ្នកទាំងពីរមានឱកាសបានរួមការងារជាមួយគ្នានោះទេ។

ជាក់ស្ដែងទើបតែពេលនេះអ្នកទាំងពីរបានមានឱកាសរួមការងារថ្មីជាមួយគ្នា ហើយថែមទាំងបង្ហោះរូបភាពផ្អែមល្ហែមជាមួយនិងគ្នាជារឿយៗ ប្រៀបបីដូចជាគូស្នេហ៍និងគ្នាទៀតផង៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ៖ស៊ីវលី