ប្រិយមិត្តជាច្រើនប្រាកដជាស្គាល់ច្បាស់ហើយ តារាសម្ដែងថៃស្រីល្បីឈ្មោះ Taew Natapohn ដែលសព្វថ្ងៃនេះនាងកំពុងតែមានប្រជាប្រិយភាពយ៉ាងខ្លាំង ហើយបើនិយាយពីរូបសម្រស់របស់នាងវិញក៏ស្រស់ស្អាត និងទាក់ទាញខ្លាំងថែមទៀតផង។
យ៉ាងណាមិញថ្មីៗនេះ នាងបានធ្វើឲ្យមហាជនជាច្រើនកាន់តែចាប់អារម្មណ៍ នៅពេលគ្រប់គ្នាបានឃើញនាង បង្ហោះរូបភាពជាមួយនិងម្ដាយជាទីស្រលាញ់របស់ខ្លួន បង្ហាញពីរូបសម្រស់ម្ដាយនាងមើលទៅពិតជាស្រស់ស្អាត និងក្មេងជាងវ័យខ្លាំងណាស់។
ក្រោយពេលឃើញបែបនេះ មហាជននិងហ្វេនៗជាច្រើនកាន់តែសរសើរតារាស្រីរូបនេះ ពិសេសម្ដាយរបស់នាង ទោះគាត់មានវ័យចំណាស់តែរូបសម្រស់នៅតែស្រស់ស្អាតគួរនិងក្មេងជាងវ័យដដែល៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី