ជាការពិតណាស់ ពីមួយថ្ងៃទៅមួយថ្ងៃតារាសម្ដែងថៃស្រី Min Pechaya និងគូស្នេហ៍កាន់តែផ្អែមល្ហែមនិងគ្នាខ្លាំងឡើងៗ ទោះបីជាអ្នកទាំងពីរទាក់ទងគ្នាអស់រយៈជាច្រើនឆ្នាំហើយក៏ដោយ។
ជាក់ស្ដែងកាលពីម្សិលមិញនេះ គូស្នេហ៍នាងកាន់តែធ្វើឲ្យមហាជននិងហ្វេនៗជាច្រើនភ្ញាក់ផ្អើលថែមទៀត នៅពេលឃើញនាងបង្ហាញវីដេអូបង្ហាញពីសកម្មភាពគូស្នេហ៍បានលុតជង្គង់ជូនផ្កា សម្រាប់អបអរថ្ងៃកំណើតនាង មើលទៅពិតជារ៉ូមែនទិចខ្លាំងណាស់។
មិនត្រឹមតែប៉ុនណោះ ក្រោយពេលគូស្នេហ៍ធ្វើបែបនេះ គ្រប់គ្នាក៏ឃើញ Min បង្ហាញអារម្មណ៍រំភើប និងបញ្ចេញស្នាមញញឹងបិទមាត់មិនជិតនោះទេ៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី