អុញនោះ! ហ្វេនៗកំពុងតែសង្ស័យ Bright និងសង្សារ បែកបាក់គ្នាហើយ ព្រោះតែឃើញ…..!

ប្រិយមិត្តជាច្រើនប្រាកដជាជ្រាបហើយអំពីទំនាក់ទំនងស្នេហារវាង តារាសម្ដែងថៃប្រុសកូនកាត់-អាមេរិក Bright Vachirawit និងតារាស្រី Nevvy មកទល់និងពេលនេះអ្នកទាំងពីរទាក់ទងគ្នាអស់រយៈពេលជាង៣ឆ្នាំទៅហើយ។

តែយ៉ាងណាមិញ មួយរយៈពេលចុងក្រោយនេះ អ្នកទាំងពីរហាក់បីឃ្លាតឆ្ងាយពីគ្នា រហូតធ្វើឲ្យហ្វេនៗជាសង្យ័យថាអ្នកទាំងពីរកំពុងតែមានរឿងប្រេះឆាគ្នាទៀតផង។

មិនត្រឹមតែប៉ុនណោះ ថ្មីៗនេះគ្រប់គ្នាថែមទៀតឃើញ តារាស្រី Nevvy បាន Unfollow Instagram របស់ Bright ថែមទៀតផង ដែលនេះកាន់តែធ្វើឲ្យហ្វេនៗគ្រប់គ្នាគិតថាអ្នកទាំងពីរប្រហែលជាបែកបាក់គ្នាមែនទែនហើយ៕

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ៖ស៊ីវលី