ដូចប្រិយមិត្តបានជ្រាបអញ្ចឹងថា កាលពីពេលថ្មីៗកន្លងទៅនេះ តារាសម្ដែងស្រីអ្នកនាង តូតា ទើបតែរៀបចំកម្មវិធីមង្គលការរបស់ខ្លួនយ៉ាងអធិកអធម និងអញ្ជើងភ្ញៀវកិត្តិយសដែលសុទ្ធសឹងតែជាតារាល្បីៗជាច្រើនចូលរួមថែមទៀតផង។
ដោយឡែកស្រាប់តែកាលពីម្សិលមិញនេះ អ្នកនាងបានធ្វើឲហ្វេនៗនិងមហាជនជាច្រើនចាប់អារម្មណ៍ថែមទៀត នៅពេលគ្រប់គ្នាបានឃើញអ្នកនាងបង្ហោះរូបភាព ក្នុងកម្មវិធីជប់លៀងលាភាពនៅលីវឲ្យប្អូនស្រីជាទីស្រលាញ់របស់ខ្លួន ដែលគ្រោងរៀបមង្គលការក្នុងពេលឆាប់ៗខាងមុខនេះផងដែរ។
ក្រោយពេលឃើញបែបនេះ ហ្វេនៗជាច្រើនក៏បាននាំគ្នាចូលរួមអបអរសាទរ ដល់ប្អូនស្រីអ្នកនាងគ្រប់គ្នាថែមទៀតផង៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី