កប់! ស្ងាត់ៗអ្នកនាង ឱក សុគន្ធកញ្ញា បង្ហាញផ្ទះល្វែងសម្រាប់ជួលដែលជារបស់ខ្លួនស្អាតខ្លាំងណាស់!(មានរូបភាព)
ជាការពិតណាស់ ទោះបីជាពេលនេះកំពូលតារាចម្រៀងល្បីឈ្មោះអ្នកនាង ឱក សុគន្ធកញ្ញា មានកូន១រូបហើយក៏ដោយ ក៏មហាជននិងហ្វេនៗជាច្រើននៅតែគាំទ្រអ្នកនាង និងមិនធ្វើឲ្យប៉ះពាក់ដល់ប្រជាប្រិយភាពអ្នកនាងនោះដែរ។
យ៉ាងណាមិញ ងាកទៅមើលការងារសិល្បៈរបស់អ្នកនាងវិញ គឺនៅតែបន្ដ ពោលគឺនៅតែចេញបទចម្រៀងថ្មីៗជាបន្ដបន្ទាប់មិនខុសកាលពីមុនឡើយ។
តែដោយឡែកអ្វីដែលធ្វើឲ្យមហាជនជាច្រើនភ្ញាក់ផ្អើល គឺថ្មីៗនេះអ្នកនាងបានបង្ហាញទ្រព្យសម្បត្តិថ្មីរបស់ខ្លួនគឺ ផ្ទះល្វែងដាក់សម្រាប់ជួលជាច្រើន ដែលមានទីធ្លា និងបន្ទប់ធំទូលាយគួរឲ្យចង់រស់នៅ ជាពិសេសផ្ទះល្វែងទាំងនោះមានទីតាំងនៅទីប្រជុំជន មានមនុស្សអូអរ អាចរកស៊ី ឬប្រកបរបរផ្សេងៗបានទៀតផង។
ក្រោយពេលឃើញបែបនេះ មហាជនជាច្រើនកាន់តែសរសើរអ្នកនាង ឱក សុគន្ធកញ្ញា មិនត្រឹមតែមានការងារក្នុងវិស័យសិល្បៈយ៉ាងច្រើននោះទេ ហើយពេលនេះថែមទាំងក្លាយជាម្ចាស់ផ្ទះជួលជាច្រើនល្វែងថែមទៀតផង៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី