តារាសម្តែង ពីង រ៉ូហ្សា​ ទទួលមរណៈភាពទាំងនៅវ័យក្មេងនៅស្រស់ស្អាតដោយមិននឹកស្មាន

កញ្ញា ពីង រ៉ូហ្សា ដែលតារាសម្តែងនិងបង្ហាញម៉ូតសិចស៊ីម្នាក់បានទទួលមរណៈហើយកាលពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២០នេះ ដោយបានបង្កភាពបង្កការភ្ញាក់ផ្អើលដល់មិត្តសិល្បៈដូចគ្នា ខណៈមានវ័យ៣១ឆ្នាំប៉ុណ្ណោះ។

មុននឹងលាចែកឋាន តារាស្រីរូបនេះបានបង្ហោះសារថា “លាហើយញាតិមិត្តបងប្អូនទាំងអស់គ្នា លាជារាងរហូតគ្មានថ្ងៃត្រលប់ (RIP) goodbye forever all beloved friends”។

After Footer (Active) - damrei Mr1 Zone2

ដំណឹងទទួលមរណៈភាពរបស់តារាសម្តែង ពីង រ៉ូហ្សា ត្រូវបានសមាគមសិល្បករខ្មែររបស់អ្នកនាង ចន ច័ន្ទលក្ខិណា និង លោកអ៊ឹម ជីវ៉ា រាយការណ៍ដឹងពីដំណឹងក្រៀមក្រំនេះ ហើយសពតម្កល់បានធ្វើបុណ្យនៅវត្តពោធិចិនតុង ខណ្ឌពោធិសែនជ័យ។ មូលហេតុដែលនាងស្លាប់នេះ ដោយសារតែស្ថានភាពជម្ងឺរបស់នាងធ្ងន់ធ្ងរខ្លាំង មិនអាចព្យាបាលបានឡើយ។ នាងមានជម្ងឺប្រចាំកាយជាច្រើនមុខ ដូចជា រលាកតម្រង់នោម ជម្ងឺប្រសៃប្រសាទ និង ជម្ងឺថ្លើម ដែលបង្កឱ្យនាងមានសុខភាពទ្រុតទ្រោមខ្លាំងរហូតដល់ទទួលមរណៈភាពនៅមន្ទីរពេទ្យលោកសង្ឃ។

សូមបញ្ជាក់ថា កញ្ញា ពីង រ៉ូហ្សា ជាសមាជិក្រុមតារាបង្ហាញម៉ូត Cambodia Super Model ម្នាក់ដែលមហាជនចាប់អារម្មណ៍ទាំងរូបសម្រស់និងសមត្ថភាព ហើយក៏ធ្លាប់មានមុខតំណែងជាពិធីការិនីសម្រាប់ប៉ុស្តិ៍ទូរទស្សន៍។ ជាពិសេសទាំងរូបសម្រស់ និង ស្ទាយរបៀបរស់នៅយ៉ាងស៊ីវីល័យជាមួយភាពសិចស៊ីនោះ ត្រូវបានអ្នកគាំទ្រ ឬ បុរសៗជាច្រើនចាប់អារម្មណ៍តាមស្រលាញ់នាងមិនចេះឈប់មិនចេះឈរឡើយ។

តារាបង្ហាញម៉ូតសិចស៊ីរូបនេះ កំពុងតែមានប្រជាប្រិយភាពក្នុងកម្មវិធីកម្សាន្តនិងរក្សាសម្រស់របស់គ្លីនិកផ្កាយប្រាក់ក្នុងម៉ោងទូរទស្សន៍8HD។ សម្រាប់តារាសិចស៊ីរូបនេះ បើនិយាយលើហ្វេសប៊ុកវិញ គឺនិយមបញ្ចេញភាពសិចស៊ី ដែលមានប្រុសៗជាច្រើនដល់ថ្នាក់តាមលង់ស្រលាញ់ ប៉ុន្តែនាងមិនចាប់អារម្មណ៍ឡើយគិតតែរឿងការងារប៉ុណ្ណោះ។ សម្រាប់ប្រជាប្រិយភាពមួយទៀតនោះ នាងជាអ្នកសិល្បៈម្នាក់ដែលចូលចិត្តការងារសង្គម ចុះជួយនិងចែកអំណោយជូនអ្នកក្រីក្រអ្នកខ្វះខាតជាច្រើនកន្លងមក៕