មិនធម្មតាមែនស្ងាត់ៗ កញ្ញា រី លីណា ដែលជាតារាសម្តែងនិងបង្ហាញម៉ូត លេងថតចងពុមក្នុងឈុតបែបបុរាណដោយបង្ហាញសម្រស់ស្រអែមស្រស់លើបណ្តាញសង្គមធ្វើឱ្យអ្នកគាំទ្រពេញចិត្ត និង ជាពិសេសវិញប្រុសៗ នាំគ្នាមើលស្ទើរតែដេកស្រម៉ៃទៅហើយ។
កម្រកបានឃើញកញ្ញា រី លីណា បង្ហាញរូបសម្រស់សិចស៊ីបែបនេះ ហើយក៏មិនដែលបានឃើញនាងថតបុរាណចងពុមចុះក្នុងត្រពាំងឈូកនេះ។ រូបថតរបស់នាងជាច្រើន ក្នុងឈុតចងពុមពណ៌ក្រហម ជាមួយកាយវិការញញឹមស្រស់ បានធ្វើឱ្យអ្នកគាំទ្ររបស់នាងកាន់តែពេញចិត្តនិងសរសើរចំពោះរូបស្រស់របស់នាង។ តារាស្រីរូបនេះបានបញ្ចេញរូបថតចងពុម្ភបញ្ចេញសាច់យ៉ាងសិចស៊ីនេះ កាលពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០។
កញ្ញា រី លីណា បានប្រាប់ថា នាងពិតសប្បាយចិត្តនៅពេលទទួលបានការសរសើរនិងពេញចិត្តពីសំណាក់មិត្តភ័ក្រ្ត និង អ្នកគាំទ្រ ហើយសម្រាប់នាងវិញ ការថតបែបនេះ នាងចូលចិត្តតាំងពីដើមមកហើយ។ នាងហ៊ានថតបែបទាន់សម័យ និង បុរាណ មិនថាឡើយបែបស្ទាយសិចស៊ីយ៉ាងណាក៏នាងអាចធ្វើបាន។ ប៉ុន្តែនាងត្រូវមើលគំនិតបែបបទការប្លង់ថតនីមួយៗ មិនឱ្យជ្រុលពេក ទទួលការរិះគន់វិញឡើយ។ ប្រសិនបើការងាររបស់នាងចេញមក បង្កការមិនពេញចិត្តមិនល្អត្រង់ចំណុចណាមួយដល់មហាជន នាងសុំអភ័យទោសទុកជាមុន។ ព្រោះនាងការងារបែបសិល្បៈ តែងតែរកគំនិត សកម្មភាព អ្វីៗថ្មីៗ សម្រាប់អ្នកគាំទ្រ មិនអាចនៅស្ងៀមឡើយ។
ជាតារាស្រីញញឹមស្រស់ម្នាក់ នាងបាននិយាយថា នាងសង្ឃឹមថា រាល់សកម្មភាពរបស់នាង ទាំងការសម្តែង និង ការបង្ហាញម៉ូត របស់នាងនឹងទទួលការគាំទ្រជាបន្តទៀត។ នាងសូមអគុណដល់បណ្តាអ្នកដឹកនាំ និង អ្នកគាំំទ្រ ដែលតែងតែលើកចិត្ត គាំទ្រនាងជាប់រហូតមក។
សូមបញ្ជាក់ថា កញ្ញា រី លីណា បានចូលរួម ព្រឹត្តិការណ៍ប្រឡង “សម្រស់ឯកវាយនភណ្ឌប្រចាំឆ្នាំ២០១៧” ដែលបានរៀបចំឡើងអស់រយៈពេល ជាច្រើនខែដោយនាងទទួលបានជយលាភី លេខ២ ។ ចាប់ពីឆ្នាំ២០១៧មក នាងបោះជំហានលើវិស័យបង្ហាញម៉ូតនៅកម្ពុជា ហើយក៏បានចូលរួមជាមួយក្រុមបង្ហាញម៉ូតល្បីជាច្រើនក្រុម។ ក្រោយកាន់តែមានទីផ្សារក្នុងវិស័យនេះ នាងត្រូវបានបណ្តាក្រុមហ៊ុន និង សំអាងការ ជាច្រើន ហៅនាងថតស្ពត និង បង្ហាញម៉ូតផលិតផល។
បន្ទាប់មកចាប់តាំងពីឆ្នាំ២០១៩ មកដល់ពេលនេះ រី លីណា ក៏ធ្លោធ្វើជាអ្នកចម្រៀងម្នាក់ ដោយនាងមានសំនៀរពិរោះ លេខមុខ ក្នុងបណ្តាកម្មវិធីតន្ត្រីរបស់ទូរទស្សន៍ជាច្រើន។ ជាមួយគ្នានោះ នាងក៏កាន់តែទីផ្សារក្នុងវិស័យភាពយន្តដោយបានលេចមុខថតឱ្យបណ្តាផលិតកម្មភាពយន្តជាច្រើន ហើយជាពិសេសក្នុងសម្តែងក្នុងរឿងភាគស្ថានីយទូរទស្សន៍លេខ៥ ។ បច្ចុប្បន្ននេះ នាងមានវ័យ២០ ឆ្នាំ មានកម្ពស់ ១,៧១ ម៉ែត្រ ដែលតារាស្រីម្នាក់មានដើមកំណើតចេញពីខេត្តព្រះសីហនុ ហើយរូបសម្រស់ និង ទម្រង់មុខ ពិតស្រស់ស្អាតសមជានារីខ្មែរពិតៗ៕