ទុកធ្វើអ្វីទៀត! សល់២ថ្ងៃទៀតរៀបមង្គលការ ឈុំ វត្តី បង្ហាញរូប Pre Wedding ក្នុងឈុតបុរាណលើទឹកដីអង្គរ!(មានរូបភាព)
ជាការពិតណាស់ នៅសល់តែ២ថ្ងៃទៀតប៉ុនណោះ តារាសម្ដែងស្រីកញ្ញា ឈុំ វត្តី នឹងដល់ថ្ងៃចូលរោងការរបស់ខ្លួនហើយ ពោលគឺនៅថ្ងៃទី០៤ ខែឧសភា នេះតែម្ដង។
យ៉ាងណាមិញគ្រាន់តែកម្មវិធីមង្គលការខិតជិតមកដល់ តារាស្រីរូបនេះ ក៏បាមបញ្ចេញរូបភាព Pre-wedding របស់ខ្លួននិងគូស្នេហ៍ ថតនៅឯទឹកដីខេត្តសៀមរាប ក្នុងឈុតសម្លៀកបំពាក់បុរាណស្រស់ស្អាតខ្លាំងណាស់ ធ្វើឲ្យហ្វេនៗគ្រប់គ្នាឃើញហើយសរសេរមិនដាច់មាត់ថែមទៀតផង។
លើសពីនេះទៅទៀត ក្រោយពេលឃើញបែបនេះ មហាជននិងហ្វេនៗគ្រប់គ្នាក៏រំពឹងថានៅថ្ងៃមង្គលការ តារាស្រីរូបនេះនិងតុបតែងខ្លួន ក៏ដូចជាបង្ហាញឈុតសម្លៀកបំពាក់ស្អាតៗជាងនេះថែមទៀតផង៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី