ជាការពិតណាស់ លោក Navin Tar គឺជាតារាសម្ដែងថៃប្រុសមួយរូប ដែលបានចូលប្រឡូកក្នុងវិស័យសិល្បៈអស់រយៈពេលជាច្រើនឆ្នាំមកហើយ ហើយក៏ទទួលបានការគាំទ្រយ៉ាងច្រើនពីសំណាក់ហ្វេនៗផងដែរ។
យ៉ាងណាមិញ កាលពីថ្ងៃទី៣០ ខែមេសា កន្លងទៅនេះ លោកបានបង្ហាញដំណឹងល្អមួយគឺ ភរិយាជាទីស្រលាញ់របស់លោក ទើបតែសម្រាលបានកូនស្រីម្នាក់ មានមុខមាត់គួរឲ្យស្រលាញ់ខ្លាំងណាស់។
ក្រោយពេលឃើញបែបនេះ មហាជននិងហ្វេនៗជាច្រើនបាននាំគ្នាចូលរួមអបអរសាទរ និងសរសើរពីរូបសម្រស់កូនស្រីលោក ពិតជាមានមុខមាត់គួរឲ្យស្រលាញ់ខ្លាំងពិតមែន៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី