ប្រិយមិត្តជាច្រើនប្រាកដជាស្គាល់ហើយ លោក សៅ ឧត្តម ដែលលោកគឺជាតារាចម្រៀងមួយរូប ដែលមានប្រជាប្រិយភាពយ៉ាងខ្លាំងផងដែរ ហើយមួយរយៈចុងក្រោយនេះលោកហាក់បីដូចជាមានការងារក្នុងវិស័យសិល្បៈជាច្រើនថែមទៀតផង។
ជាក់ស្ដែងថ្មីៗនេះ លោកបានទៅចូលរួមក្នុងកម្មវិធីមួយ និងតំរូវឲ្យលោកតុបតែងខ្លួនជាច្រើនមនុស្សស្រី ជាមួយឈុតរ៉ូបពណ៌សបែបកូនក្រមុំ មើលទៅពិតជាប្លែកភ្នែកខ្លាំងណាស់ នរណាឃើញក៏ភ្ញាក់ផ្អើលគ្រប់ៗគ្នាដែរ។
គួរបញ្ជាក់ផងដែរថា នេះគឺជាលើកទី១ហើយ ដែលគ្រប់គ្នាបានឃើញលោក សៅ ឧត្តម តុបតែងខ្លួនជាមនុស្សស្រីបែបនេះ ឃើញហើយពិតជាភ្ញាក់ផ្អើលខ្លាំងណាស់៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី