អត់មាត់ៗ! ថ្ងៃកំណើត សុគន្ធ និសា ស្វាមីធ្វើរឿងមួយជូនយ៉ាងគួរឲ្យសរសើរ!(មានវីដេអូ)

ដូចប្រិយមិត្តបានជ្រាបអញ្ចឹងថា ថ្វីត្បិតក្រោយពេលដែលតារាចម្រៀងស្រីល្បីឈ្មោះអ្នកនាង សុគន្ធ និសា មិនសូវបង្ហោះរូបភាពផ្អែមល្ហែមជាមួយនិងស្វាមីក៏ពិតមែន តែយូរៗម្ដងគ្រប់គ្នាតែងតែឃើញអ្នកទាំងពីរបង្ហាញពីសេចក្ដីសុខក្នុងក្រុមគ្រួសារ ឃើញហើយពិតជាធ្វើឲ្យហ្វេនៗជាច្រើនរំភើបខ្លាំងណាស់។

ជាក់ស្ដែង​ថ្ងៃនេះផងដែរ អ្នកនាងបានបង្ហោះវីដេអូមួយ បង្ហាញពីសកម្មភាពស្វាមីរបស់អ្នកនាង បញ្ចេញថ្វីដៃធ្វើម្ហូបជូនក្រុមគ្រួសារ ញាំជុំគ្នាដើម្បីអបអរថ្ងៃកំណើតរបស់អ្នកនាង ធ្វើឲ្យហ្វេនៗនិងមហាជនជាច្រើនឃើញហើយពិតជាសរសើរពីស្វាមីរបស់អ្នកយ៉ាងខ្លាំងថែមទៀតផង។

After Footer (Active) - damrei Mr1 Zone2

គួរបញ្ជាក់ផងដែរថា ថ្វីត្បិតតែខួបកំណើតឆ្នាំនេះរបស់អ្នកនាង សុគន្ធ និសា មិនសូវធ្វើធំដុំក៏ដោយ តែអ្នកនាងបានជុំគ្រួសារ និងទទួលបានការស្រលាញ់ពីស្វាមី ដោយធ្វើម្ហូបដោយផ្ទាល់ដៃជូនទៀតផង៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី