ទើបតែបង្ហាញរូបភាពស្និតស្នាលគ្នាច្រើន ពេលនេះ ម៉ានិច និង អេឡិច ចិត្រា ស្លៀកឈុតបុរាណរួមគ្នាទៀត!(មានវីដេអូ)

ដូចប្រិយមិត្តបានជ្រាបអញ្ចឹងថា ថ្មីៗនេះតារាសម្ដែងស្រីកញ្ញា ដួង ម៉ានិច និងលោក អេឡិច ចិត្រា ហាក់បីដូចជាមានការងារជាមួយនិងគ្នាជាច្រើន ដែលហេតុធ្វើឲ្យអ្នកទាំងពីរកាន់តែស្និតស្នាលនិងគ្នាខ្លាំងប្រៀបដូចជាគូស្នេហ៍អញ្ចឹង។

ជាក់ស្ដែងថ្មីៗនេះ អ្នកទាំងពីរកាន់តែធ្វើឲ្យគ្រប់គ្នាចាប់អារម្មណ៍ខ្លាំងថែមទៀត នៅពេលឃើញអ្នកទាំងពីរបង្ហាញខ្លួនជាមួយនិងឈុតសម្លៀកបំពាក់បុរាណខ្មែរថតជាមួយនិងគ្នា​ មើលទៅពិតជាស្រស់ស្អាត និងសក្ដិសមគ្នាខ្លាំងណាស់។

After Footer (Active) - damrei Mr1 Zone2

ក្រោយពេលឃើញបែបមហាជន ជាច្រើនមិនត្រឹមតែចាប់អារម្មណ៍នោះទេ ហើយក៏សរសើរពីរូបសម្រស់អ្នកទាំងពីរគ្រប់គ្នា ជាពិសេសពេលតែងខ្លួនក្នុងឈុតបុរាណបែបនេះ ពិតជាស្អាត និងលេចធ្លោរខ្លាំងតែម្ដង៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី