ដូចប្រិយមិត្តបានជ្រាបអញ្ចឹងថា ពេលនេះទំនាក់ទំនងស្នេហា១៤ឆ្នាំរវាង Taew និងគូស្នេហ៍ បានបែកបាក់គ្នាហើយ ដោយប្រែមកជាទំនាក់ទំនងធម្មតាវិញ ក្រោយពេលដែល Taew បានចេញមុខប្រកាសជាសាធារណៈក្នុងបណ្តាញសង្គមមក។
ក្នុងនោះផងដែរ ក្រោយពេលស្នេហា១៤ឆ្នាំនេះ ប្រេះឆាទៅ ហ្វេនៗជាច្រើនបាននាំគ្នាដាក់ការសង្ស័យទៅលើជនទី៣មួយរូប ដែលត្រូវបានគេស្គាល់ឈ្មោះថា Pasu Luang ដែលលោកគឺជាអ្នកជំនួញម្នាក់ដ៏ល្បីឈ្មោះក្នុងសង្គមថៃផងដែរ។
គួរបញ្ជាក់ផងដែរថា នេះគ្រាន់តែជាការសង្ស័យរបស់ហ្វេនៗតែប៉ុនណោះ យ៉ាងណាមិញរឿងរា៉វច្បាស់ Taew ក៏មិនទាន់ចេញមុខបកស្រាយដែរ៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី