ជាការពិតណាស់ ថ្វីត្បិតតែសព្វថ្ងៃនេះតារាចម្រៀងល្បីឈ្មោះលោក ខាន់ ជេមស៍ មមារញឹកនឹងការងារសិល្បៈក៏ពិតមែន តែលោកនៅតែមានពេលវេលាសម្រាប់គ្រួសារ ដោយបំពេញតួនាទីជាលោកប៉ាដ៏ល្អបានដដែល។
ជាក់ស្ដែងកន្លងមក មហាជនជាច្រើនតែងតែឃើញតារាចម្រៀងប្រុសរូបនេះ បង្ហាញរូបភាពជុំគ្រួសារ យ៉ាងមានសុភមង្គល ឃើញហើយធ្វើឲ្យហ្វេនៗជាច្រើនច្រណែននឹងលោកមិនស្ទើរនោះទេ។
មិនត្រឹមតែប៉ុនណោះ ថ្មីៗនេះលោកបានបង្ហោះរូបភាពជាមួយនិងកូនស្រីច្បងរបស់ខ្លួន តែអ្វីដែលធ្វើឲ្យគ្រប់គ្នាចាប់អារម្មណ៍ គឺរូបសម្រស់កូនស្រីច្បងរបស់លោកពេលនេះពិតជាស្រស់ស្អាត រីឯរូបរាងវិញក៏ពេញក្រមុំស្កូកផងដែរ នរណាឃើញក៏សរសើរគ្រប់ៗគ្នាដែរ៕
តោះ! កុំឲ្យខាត់ពេលវេលាយូរ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី