កប់ណាស់! នេះហើយជាទិដ្ឋិភាពក្នុងផ្ទះវីឡាតម្លៃ៨០មុឺនដុល្លាររបស់លោក កែវ វាសនា និងភរិយា!(មានរូបភាព)

ជាការពិតណាស់ពីមួយថ្ងៃទៅមួយថ្ងៃ ក្រុមគ្រួសាររបស់តារាចម្រៀងប្រុសល្បីឈ្មោះលោក កែវ វាសនា កាន់តែមានមានសុភមង្គលខ្លាំងឡើងៗ ធ្វើឲ្យគ្រប់គ្នាច្រណែនខ្លាំងណាស់ ពិសេសនោះមុខរបររកសីុក៏កាន់តែកាក់កបខ្លាំងផងដែរ។

យ៉ាងណាមិញកាលពីមួយរយៈពេលមុនប្រិយមិត្តជាច្រើនប្រាកដជាជ្រាបហើយថា លោកនិងភរិយាទើបតែបង្ហាញផ្ទះវីឡារបស់ខ្លួនកំពុងតែសាងសង ដែលមានតម្លៃរហូតដល់៨០មឺុនដុល្លារ មើលទៅពិតជាធំស្កឹមស្កៃគួរឲ្យចង់រស់នៅខ្លាំងណាស់។

After Footer (Active) - damrei Mr1 Zone2

ជាក់ស្ដែងស្រាប់តែថ្មីៗនេះ លោកបានបង្ហាញទិដ្ឋិភាពក្នុងផ្ទះវីឡាមួយនេះរបស់លោក ក្រោយពេលគេដេគ័រហើយ មើលទៅពិតជាប្រណិតខ្លាំង មិនថាគ្រឿងសង្ហារឹម ឬសម្ភារៈប្រើប្រាស់សុទ្ធសឹងតែជារបស់ថ្លៃៗ ឃើញហើយនរណាក៏ស្ញប់ស្ងែនិងចង់រស់នៅក្នុងផ្ទះមួយនេះរបស់លោកដែរ៕

តោះ! ចង់ជ្រាបកាន់តែច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី