មិនអន់ទេ! ខួបស្នេហា៨ឆ្នាំរបស់តារាថៃ Vicki និងស្វាមី ធ្វើនៅផ្ទះជាមួយគ្នាយ៉ាងផ្អែមល្ហែម!(មានរូបភាព)

ជាការពិតណាស់ ក្រោយពេលដែលតារាថៃស្រី Vicki និងស្វាមីរៀបការអស់រយៈពេល៨ឆ្នាំមក ចំណងស្នេហារបស់អ្នកទាំងពីរ នៅតែផ្អែមល្ហែមខ្លាំងមិនចាញ់ក្មេងៗនោះទេ មិនត្រឹមតែប៉ុនណោះ សព្វថ្ងៃនេះលោកទទួលបានចំណងដៃកូនប្រុសម្នាក់ដ៏គួរឲ្យស្រលាញ់ខ្លាំងថែមទៀតផង។

ជាក់ស្ដែងកាលពីម្សិលមិញនេះ អ្នកទាំងពីរកាន់តែធ្វើឲ្យហ្វេនៗជាច្រើនចាប់អារម្មណ៍ ដោយអ្នកទាំងពីរបាន​បង្ហាញរូបភាពផ្អែមល្ហែមជាមួយនិងគ្នា ក្នុងថ្ងៃគម្រប់ខួបអាពាហ៍ពិពាហ៍៨ឆ្នាំរបស់អ្នកទាំងពីរ ឃើញហើយពិតជាគួរឲ្យច្រណែនខ្លាំងណាស់។

After Footer (Active) - damrei Mr1 Zone2

មិតត្រឹមតែប៉ុនណោះ​ មហាជននិងហ្វេនៗជាច្រើនក៏កាន់តែសរសើរពីចំណងស្នេហារបស់អ្នកទាំងពីរ ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែផ្អែមល្ហែមខ្លាំងឡើងៗ ពិសេសឲ្យតែដល់ថ្ងៃសំខាន់ៗអ្នកទាំងពីរក៏មិនភ្លេចបង្ហាញភាពផ្អែមល្ហែមឲ្យហ្វេនៗគ្រប់គ្នាឃើញ មិនចាញ់គូស្នេហ៍ក្មេងៗនោះទេ៕

តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី