នរណាមិនសរសើរ! ខួបកំណើតស្វាមី Sririta ឆ្នាំនេះ នាំគ្នាធ្វើរឿងយ៉ាងប្រពៃមួយ!(មានរូបភាព)

ដូចប្រិយមិត្តបានជ្រាបអញ្ចឹងថា កាលពីប៉ុន្មានខែមុនតារាសម្ដែងថៃស្រីល្បីឈ្មោះ Sririta បានរៀបចំកម្មវិធីមង្គលការរបស់ខ្លួនយ៉ាងអធិកអធម ធ្វើឲ្យមហាជននិងហ្វេនៗជាច្រើនចាប់អារម្មណ៍គ្រប់ៗគ្នាតែម្ដង។

ជាក់ស្ដែងកាលពីម្សិលមិញនេះជាថ្ងៃកំណើតស្វាមីរបស់តារាស្រីរូបនេះ ក្នុងនោះគ្រប់គ្នាបានឃើញនាងនិងស្វាមីបានចំណាយពេញវេលាដ៏មានតម្លៃរបស់ខ្លួន បណ្ដើគ្នាទៅធ្វើបុណ្យនៅឯវត្ត ក៏ដូចជា បាននាំយកនូវអាហារជាច្រើនប្រអប់ ទៅចែកជូនជនខ្វះខាតទៀតផង។

ក្រោយពេលឃើញបែបនេះ ហ្វេនៗជាច្រើនពិតជាសរសើរទឹកចិត្តតារាស្រីរូបនេះនិងស្វាមីយ៉ាងខ្លាំង ដែលលះបង់ពេលវេលាថ្ងៃកំណើតទៅធ្វើបុណ្យនៅឯវត្ត និងយកអាហារទៅចែកជូនជនខ្វះខាតផងដែរ៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ៖ស៊ីវលី