អ្នកនាង គង់ ច័ន្ទស្រីមុំ ជាតារាល្បីសំបូរផ្ទះ មានលុយឡាន ជិះមិនខ្វះ នោះពេលនេះប្តូររថយន្តទំនើបទៀតហើយដោយម្តងទិញតម្លៃខ្ទង់ជាង១០ម៉ឺនដុល្លារឯណ្ណោះ បង្អួយពេញពិភពលោកសិល្បៈនិងលើបណ្តាញសង្គម។
ជាក់ស្តែងកាលពីពេលថ្មីៗ តារាស្រីរូបនេះបានធ្វើការបង្ហាញឡានថ្មី ម៉ាក Mercedes Benz G CLASS AMG ស៊េរីថ្មី ដែលមានតម្លៃ ជាង១០ម៉ឺនដុល្លារ ខណៈកំពុងតែឡើងកូដខ្លាំង ក្រោយពីបានត្រលប់មកចូលទ្រនំសិល្បៈវិញ ស្របពេលដែលជីវិតគ្រួសារនាងក៏មានសុភមង្គលខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃ។ លើកនេះក៏ធ្វើអ្នកសិល្បៈដូចគ្នានិងអ្នកគាំទ្ររបស់នាងនាំគ្នាសរសើរ ចំពោះជីវិត ហ៊ឺរហារ ស៊ីវិល័យ និង មានមុខរបបរកស៊ី សល់ទ្រព្យសម្បត្តិជាច្រើន។
កាលពីថ្ងៃទី២៧ ខែមិនា ឆ្នាំ២០២០កន្លងទៅ តារាស្រីរូបនេះ បើទោះបីជាមានកូនមួយហើយក៏ដោយក៏នៅតែបន្តបញ្ចេញភាពសិចស៊ីដោយបង្ហោះរូបភាពជាច្រើនសន្លឹក ក្នុងឈុតសម្លៀបំពាក់ពណ៍ស ដោយបញ្ចេញសម្រស់ដើមទ្រូង និងសាច់ភ្លៅដ៏សរខ្ចី ធ្វើឲ្យហ្វេនៗគ្រប់គ្នាឃើញហើយ សម្លឹកមើលមិនដាក់ភ្នែកនោះទេ។ តាមរយៈរូបភាពនោះផងដែរ ហ្វេនៗជាច្រើនក៏លាន់មាត់សរសើរតារាស្រីរូបនេះ ទោះបីជាបច្ចុប្បន្នមានកូនមួយហើយក៏ដោយ តែសម្រស់គឺនៅតែស្រស់ស្អាតខ្លាំង មិនចាញ់ពេលក្រមុំនោះទេ ពិសេសសិចស៊ីទាក់ទាញខ្លាំងទៀត។
សូមរំលឹកផងដែថា អ្នកនាង គង់ ចាន់ស្រីមុំ ពុំសូវលេចមុខក្នុងវិស័យសិល្បៈដូចកាលពីមុនយ៉ាងណាក្ដី ក៏មហាជនគ្រប់គ្នានៅតែចាប់អារម្មណ៍អ្នកនាង ពិសេសនោះគឺតាមរយៈសកម្មភាពរស់នៅប្រចាំថ្ងៃរបស់អ្នកនាងផ្ទាល់និងស្វាមីរបស់នាងលោក គឹម សីហា ។
កាលពីដើមឆ្នាំ២០២០នេះផងដែរ នាងបានប្រកាសលក់ ផ្ទះថ្មីដែលខ្លួងនិងស្វាមីទើបតែទិញបាន៣ខែនោះត្រូវលក់ទៅទាំងអាល័យ ដោយសារតែ ម៉ាក់អ្នកនាងមិនព្រមរើមក ព្រោះគាត់ថាឆ្ងាយពីផ្ទះមិត្តភ័ក្ត ម្យ៉ាងវិញទៀត ឆ្ងាយពីកន្លែងការងារ និងសាលាកូនទៀតផង។ ដោយសារតែហេតុផលទាំងនេះហើយ បានធ្វើឲ្យតារាស្រីរូបនេះ សម្រេចចិត្តលក់ផ្ទះដ៏ស្រស់ស្អាតដែលទើបតែទិញបាន៣ខែនេះចេញវិញតែម្ដង៕