អីយ៉ា! ប៉ះគ្នាលើកទី១​ រ៉េត ស៊ូហ្សាណា និង សុវត្ថិ មុនីនាគ រាំកាច់គ្នាយ៉ាងអេម!(មានវីដេអូ)

ប្រិយមិត្តជាច្រើនប្រាកដជាជ្រាបហើយថាកញ្ញា រ៉េត ស៊ូហ្សាណា និងលោក សុវត្ថិ មុនីនាគ សុទ្ធសឹងតែជាតារាចម្រៀងវ័យក្មេង និងទទួលបានការគាំទ្រយ៉ាងច្រើនដូចៗគ្នា ហើយគ្រប់បទចម្រៀងរបស់អ្នកទាំងពីរក៏ទទួលបានការគាំទ្រច្រើនផងដែរ។

យ៉ាងណាមិញ ស្រាប់តែថ្មីៗនេះអ្នកទាំងពីរកាន់តែធ្វើឲ្យហ្វេនៗជាច្រើនចាប់អារម្មណ៍ ក្រោយពេលគ្រប់គ្នាបានឃើញអ្នកទាំងពីរ បង្ហោះវីដេអូមួយ ក្នុងសកម្មភាពអ្នកទាំងពីរបញ្ចេញក្បាច់រាំកាច់គ្នាយ៉ាងឡូយ និងសុីចង្វាក់គ្នាខ្លាំងថែមទៀតផង។

គួរបញ្ជាក់ផងដែរថា នេះគឺជាលើកទី១ហើយ ដែលឃើញតារាចម្រៀងវ័យក្មេងទាំងពីរដួងនេះ ចាប់ដៃគ្នាបញ្ចេញក្បាច់រាំបែបនេះ ហើយគ្រប់គ្នាក៏សង្ឃឹមថាអ្នកទាំងពីរនិងក្លាយជាដៃគូដ៏ល្អនៅពេលខាងមុខ៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖

After Footer (Active) - damrei Mr1 Zone2

 

View this post on Instagram

 

We both love dancing so much.. ? @sovathmonineak Follow on TikTok @zana28

A post shared by SUZANA RETH (@suzanarethh) on

អត្ថបទដោយ៖ស៊ីវលី