អីយ៉ា! ក្រោយពេលចែកផ្លូវគ្នាហើយ អតីតសង្សារ Taew នៅតែធ្វើបែបនេះដាក់នាងទៀត!

ដូចប្រិយមិត្តបានជ្រាបអញ្ចឹងថា ពេលនេះតារាសម្ដែងថៃស្រីល្បីឈ្មោះ Taew និងអតីតសង្សារដែលស្រលាញ់គ្នា១៤ឆ្នាំ​ បានប្រកាសចែកផ្លូវគ្នាជាសារធារណៈ ដោយត្រឡប់ទៅជាទំនាក់ទំនងមិត្តភក្ដិធម្មតាវិញហើយ។

ក្នុងនោះផងដែរ ថ្មីៗនេះហ្វេនៗជាច្រើននាំគ្នាចាប់អារម្មណ៍ ក្រោយពេលឃើញអតីតសង្សារ Taew បានផ្ញើសាររូបបេះដូង ទៅលើរូបភាព Taew ថតជុំគ្នាជាមួយនិងគ្រួសារយ៉ាងកក់ក្ដៅផងដែរ។

After Footer (Active) - damrei Mr1 Zone2

ក្រោយពេលឃើញបែបនេះ មហាជននិងហ្វេនៗជាច្រើនបាននាំគ្នាបង្ហាញអារម្មណ៍រំភើបចិត្ត និងសរសើរចិត្តអ្នកទាំងពីរ ទោះបែកបាក់គ្នាក៏នៅតែមានមិត្តភាពល្អនិងគ្នាដដែល៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី