ប្រិយមិត្តជាច្រើនប្រាកដជាស្គាល់ហើយពិធិការិនីកញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន និងតារាសម្ដែងស្រីកញ្ញា ស្តេឡា ដែលបច្ចុប្បន្ននេះអ្នកទាំងពីរសុទ្ធសឹងតែមានប្រជាប្រិយភាពខ្លាំង ហើយថែមទាំងមានរូបសម្រស់ស្រស់ស្អាតមិនចាញ់គ្នាទៀតផង។
ជាក់ស្ដែងថ្មីៗនេះអ្នកទាំងពីរបានធ្វើឲ្យហ្វេនៗជាច្រើនចាប់អារម្មណ៍ នៅពេលឃើញអ្នកទាំងពីរស្លៀករ៉ូបពណ៍លឿងដ៏ស្រស់ស្អាតដែលមានម៉ូតដូចគ្នាបេះបិទ មើលទៅសម្រស់របស់អ្នកទាំងពីរពិតជាស្រស់ស្អាតនិងលេចធ្លោរខ្លាំងដូចគ្នា ពិបាកនិងដាក់ពិន្ទុខ្លាំងណាស់។
ក្រោយពេលឃើញបែបនេះ មហាជននិងហ្វេនៗជាច្រើនបាននាំគ្នាសរសើរពីរូបសម្រស់អ្នកទាំងពីរ ពិសេសពីស្លៀកឈុតដូចគ្នាបែបនេះ កាន់តែស្រស់ស្អាតដូចគ្នាខ្លាំងតែម្ដង៕ តោះ! កុំឲ្យខាត់ពេលវេលាយូរ ទៅទស្សនារូបភាពខាងក្រោមនេះនិងជួយដាក់ពិន្ទុឲ្យម្នាក់មួយផង៖
អត្ថបទដោយ៖ស៊ីវលី