តារាសម្តែងល្បី ទេព កញ្ញា ដែលមានមុខមាត់ដូចកូនកាត់បានបង្ហាញសម្រស់ជាថ្មីទៀតហើយ ប្រសិនបើគយគន់លើរូបថតរបស់នាងប៉ុន្មានប៉ុស្តិ៍នេះហើយក៏ធ្វើឱ្យអ្នកគាំទ្រស្ទើរតែបាក់ចិត្តស្រឺតៗផងដែរ។ កន្លងមកធ្លាប់តែឃើញក្នុងឈុតទាន់សម័យ តែដល់ពេលតែងខ្លួនជាក្រមុំជនជាតិដើមម្តងនេះ ពិតស្អាត សមសួនពិតមែន។
គ្រាន់តែបង្ហោះរូបថតថ្មីស្រឡាងបួនសន្លឹកនេះ ទេព កញ្ញា បានធ្វើឱ្យអ្នកលេងហ្វេសប៊ុក និង អ្នកគាំទ្រនាងជាបុរសៗនាំគ្នាពេញចិត្ត ស្ទើរតែចង់បាក់ចិត្តស្រឺត ស្រលាញ់លើរូបនេះនាងទៅហើយ ព្រោះតែនាងបង្ហាញសម្រស់ក្នុងឈុតជាក្រមុំជនជាតិដើម ដែលមានស្បែកសបណ្តូលចេក។
“ប៊ូស្រាអើយខ្ញុំលង់នឹងសម្រស់អ្នកហើយ ( កូនក្រមុំជមជាតិ )” នេះសាររបស់ ទេព កញ្ញា បង្ហោះអមជាមួយរូបថតស្រស់ស្អាតរបស់នាង កាលពីរសៀលថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២០នេះ។
សូមបញ្ជាក់ថា តារាសម្តែង ទេព កញ្ញា កាលពីដើមឆ្នាំ២០១៩ នាងមានប្រជាប្រិយខ្លាំងក្នុងរឿងភាគ “គ្រូខ្មែរ” របស់ស្ថានីយបាយ័ន ។ ជាមួយគ្នានោះនាងក៏បានបញ្ចេញបទចម្រៀងថ្មីមួយបទ ដែលស្តាប់ហើយ ធ្វើអ្នកគាំទ្រមានអារម្មណ៍ត្រូវចិត្ត ឬ ចាក់ដោតដល់អារម្មណ៍មែនទែនគឺ មានចំណងជើងថា “បេះដូងខ្វះស្នេហ៍ពិត” ដែលអ្នកគាំទ្រ និង អ្នកលេងហ្វេសប៊ុកជាច្រើននាំស្តាប់ហើយពេញចិត្ត ចំពោះអត្ថន័យ និងសំនៀងរបស់នាង។
អ្នកគាំទ្ររបស់នាងលាន់មាត់ និង សរសើរចំពោះតារាស្រីស្អាតរូបនេះ មិនត្រឹមតែស្អាត និង ពូកែសម្តែងនោះទេ ថែមទៀតចេះច្រៀងបង្ហាញពីទេពកោសល្យនៃការច្រៀងរបស់នាងធ្វើឱ្យមហាជនភ្ញាក់ផ្អើលផងដែរ។
សូមរំលឹកផងដែរថា តារាសម្តែង ទេព កញ្ញា មុនថ្ងៃខួបកំណើតឆ្នាំ២០២០នេះ នាងបានធ្វើរឿងល្អមួយដោយនាងទៅជួបក្មេងៗជនពិការលើកទឹកចិត្តជូនអំណោយ។ សកម្មភាពរបស់នាងដែលចេញទៅជួបក្មេងៗជនពិការនៅអង្គការសាមគ្គីធម៌ម៉ារីស្តបកម្ពុជា កាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២០កន្លងមកនេះ ត្រូវបានអ្នកគាំទ្រនាងនិងមហាជនសរសើរចំពោះទឹកចិត្តល្អរបស់នាង ដែលចេះឱកាសមុនថ្ងៃខួបកំណើតឆ្នាំនេះ ធ្វើបុណ្យនិងការចែករំលែកសេចក្តីស្រលាញ់៕