ប្រពៃណាស់! Mint និងគូស្នេហ៍ ដឹកដៃគ្នាធ្វើរឿងដ៏គួរឲ្យសរសើរក្នុងសង្គមមួយ!(មានរូបភាព)

ប្រិយមិត្តជាច្រើនប្រាកដជាជ្រាបហើយថា សព្វថ្ងៃនេះតារាសម្ដែងថៃស្រីល្បីឈ្មោះ Mint Chalida និងគូស្នេហ៍កំពុងតែមានក្ដីសុខយ៉ាងខ្លាំង ហើយកន្លងមកអ្នកទាំងពីរតែងតែបង្ហាញភាពផ្អែមល្ហែមឲ្យហ្វេនៗឃើញគួរឲ្យច្រណែនថែមទៀតផង។

ជាក់ស្ដែងថ្មីៗនេះ អ្នកទាំងកាន់តែធ្វើឲ្យមហាជនជាច្រើនចាប់អារម្មណ៍ខ្លាំងថែមទៀត នៅពេលឃើញអ្នកទាំងពីរធ្វើរឿងដ៏ប្រពៃមួយគឺបានងរៀបចំរបស់របរ ម្ហូបអាហារកំប៉ុង រួមទាំងម៉ាស ជាច្រើន សម្រាប់យកទៅចែកជូន ជនខ្វះខាត ក៏ដូចជាក្មេងៗ អំឡុងពេលអ្នកទាំងនោះ កំពុងជួបវិបត្តិជំងឺកូវីដ១៩ មិនទាន់បានប្រសើរឡើង។

After Footer (Active) - damrei Mr1 Zone2

ក្រោយពេលឃើញបែបនេះ មហាជនជាច្រើនកាន់តែសរសើរទឹកចិត្តគូស្នេហ៍មួយគូនេះ និងគាំទ្រទង្វើល្អរបស់អ្នកទាំងពីរគ្រប់ៗគ្នាទៀតផង៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី