ក្រោយពីប្រកាសចូលរួមប្រកួត Miss Grand Cambodia 2020 សល ច័ន្ទដាលីន កាន់តែបង្ហាញសម្រស់

កញ្ញា សល ច័ន្ទដាលីន ជាតារាម៉ូដែលកំពុងឡើងថ្មីរូបនេះបានបង្ហាញសកម្មភាពយ៉ាងច្រើន ជាពិសេសបញ្ចេញរូបថតថ្មីៗ មានការថតប្លែកៗ និង បញ្ចេញភាពសិចស៊ីពេញលើបណ្តាញសង្គមហ្វេសប៊ុក ក្រោយដាក់គម្រោងត្រៀមចូលរួមការប្រកួតបវរកញ្ញា Miss Grand Cambodia 2020 ដែលនឹងប្រព្រឹត្តិទៅចុងឆ្នាំ២០២០ខាងមុខនេះ។

After Footer (Active) - damrei Mr1 Zone2

ក្រោយពីប្រកាសរបស់ខ្លួន ចូលរួមការប្រកួតបវរកញ្ញា Miss Grand Cambodia 2020 ដែលនឹងប្រព្រឹត្តិទៅចុងឆ្នាំ២០២០ខាងមុខនេះ កញ្ញា សល ច័ន្ទដាលីស បានដាក់ការតាំងចិត្តយ៉ាងច្បាស់និងកំពុងតែស្វែងរកគាំទ្រចាប់តាំងពីពេលនេះហើយ ដោយរយៈពេលប៉ុន្មានខែចុងក្រោយ ជាពិសេសដើមខែ ឧសភា តែម្តង បញ្ចេញសកម្មភាពថ្មីៗ ដោយមានការថតរូបស្ទាយប្លែកៗនិងសិចស៊ីគួរឱ្យស្រលាញ់ជាច្រើន បង្ហោះជាបន្តបន្ទាប់។

កញ្ញា សល ច័ន្ទដាលីន បានប្រាប់ឱ្យដឹងកាលពីថ្ងៃទ១១ ខែឧសភា ឆ្នាំ២០២០ថា ការបង្ហាញសកម្មភាពថតរូបថ្មីៗ បញ្ចេញពេញលើហ្វេសប៊ុកនេះ គឺដោយសារតែនាងចង់បញ្ជាក់ថា នាងបានតាំងចិត្តនិងត្រៀមខ្លួនរួចជាស្រេចសម្រាប់ការប្រកួតថ្ងៃខាងមុខនេះ។ នាងសង្ឃឹមថា មហាជន មិត្តភ័ក្រ្ត បងប្អូន អ្នកសិល្បៈទាំងអស់គ្នា គាំទ្រសកម្មភាព និងបន្តលើកទឹកចិត្តទៅមុខទៀត។

សូមបញ្ជាក់ថា កញ្ញា សល ច័ន្ទដាលីន ពិតជាគួរឱ្យសរសើរដែលមានទេពកោសល្យ ជាតារាម៉ូដែលក្លាហានហ៊ានបញ្ចេញសមត្ថភាព និង ដងខ្លួនដ៏សិចស៊ី បង្ហាញទៅកាន់មហាជននិងពិភពលោក។ កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩ នាងបានលេងកាយវិការបញ្ចេញភាពសិចស៊ីស្ថិតក្នុងឈុតប៊ីគីនីស្បែកខ្លា ត្រូវបានមហាជននិងជាពិសេសប្រុសៗនាំគ្នាលាន់មាត់សរសើរនាងមានរូបស្លីមស្អាត ហើយអ្វីដែលសរសើរខ្លាំងនោះគឺ ត្រគាករបស់នាងពេញរូបពេញរាងសមជាតារាម៉ូដែល។ ប្រុសៗដែលបានឃើញនាងស្លៀកប៊ីគីនីបាននាំគ្នាលាន់មាត់ប្រើភាសាថា “GOAL”។

សូមរំលឹកផងដែរ កញ្ញា សល ច័ន្ទដាលីន មានអាយុ 23 ឆ្នាំ,កម្ពស់ 1.67cm មកពីខេត្ត ត្បួងឃ្មុំ ធ្លាប់ដចូលរួមប្រឡងកម្មវិធី Miss Universe Cambodia ឆ្នាំ ២០១៩ ប៉ុន្តែនាងមិនទទួលបានជ័យលាភីឡើយក្នុងដណ្តើមមគុមួយនេះ ប៉ុន្តែនាងនៅតែឈរជើងក្នុងវិស័យបង្ហាញម៉ូតមិនបោះបង់ឡើយ។ ជាមួយគ្នានេះ ពិតជាធ្វើឱ្យទស្សនិកជនប្លែកភ្នែក និង ស្ទើរតែមិនជឿថា រូបថតសិចស៊ីប៉ុស្តិ៍នេះគឺជានាង ហើយនាងហ៊ានថតសិចស៊ីបែបនេះធ្វើឱ្យផ្ទុះការគាំទ្រពីសំណាក់មិត្តសិល្បៈ និង បណ្តាញសង្គមហ្វេសប៊ុក៕