អូហូ! ការពិតអញ្ចឹងសោះ នេះហើយជាមូលហេតុដែលធ្វើឲ្យ Esther មានរាងស្អាតយ៉ាងនេះ!(មានវីដេអូ)

ដូចប្រិយមិត្តបានជ្រាបអញ្ចឹងថាកញ្ញា Esther Supeeleela គឺជាតារាសម្ដែងថៃស្រីម្នាក់ដ៏មានប្រជាប្រិយភាព ហើយនាងតែងតែទទួលបានការសរសើរពីសំណាក់មហាជន ពិសេសនោះគឺជាតាមរយៈរូបសម្រស់ដ៏ស្រស់ស្អាត និងរូបរាងដ៏ស្រឡូនមិនចេះប្រួលប្រែរបស់នាងផ្ទាល់នោះតែម្ដង។

យ៉ាងណាមិញទន្ទឹមនិងភាពស្រស់ស្អាតសព្វថ្ងៃនេះ មហាជនជាច្រើនក៏ចង់ដឹងថាមានអ្វីដែលនៅពីក្រោយដែលធ្វើឲ្យតារាស្រីរូបនេះ អាចថែរក្សារូបសម្រស់និងរូបរាងរបស់ខ្លួននៅស្រស់ស្អាតមិនប្រែប្រួល។

ជាក់ស្ដែងដូចជាថ្មីៗនេះ Ester បានបង្ហោះវីដេអូ ហាត់ប្រាណជាមួយប្អូនស្រី ដោយមើលទៅលើ សកម្មភាពហាត់ប្រាណ របស់នាងពិតជាប្លែក ដោយក្នុងនោះប្អូនរបស់នាង បានទ្រជើងទាំងសងខាង ហើយថែមទាំងលើកនាងឡើងលើថែមទាំងផង ឃើញហើយនរណាក៏លាន់មាត់សរសើរពីស្ទីលហាត់ប្រាណរបស់នាងនិងប្អូនស្រីផងដែរ មើលទៅពិតជាធ្វើបានល្អខ្លាំងណាស់៕

តោះ! កុំឲ្យខាត់ពេលវេលាយូរ ទៅទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី