នៅ គីមមួយ តារាម៉ូឌែលមានប្រជាប្រិយមិនឱ្យស្ងាត់ឡើយបញ្ចេញសម្រស់និងសកម្មភាពសិចស៊ីឱ្យ

កញ្ញា នៅ គីមមួយ ដែលជាតារាម៉ូឌែលកំពុងតែប្រជាប្រិយមិនឱ្យស្ងាត់ឡើងបញ្ចេញសម្រស់និងសកម្មភាពសិចស៊ីឱ្យកក្រើកទៀតហើយពេញបណ្តាញសង្គម និង ដល់អ្នកគាំទ្ររបស់នាង។

After Footer (Active) - damrei Mr1 Zone2

ចេញមកម្តងៗរូបថតរបស់តារាស្រីនេះ បើមិនប្លែកភ្នែកទេ គឺថាសិចស៊ីឡើងកប់តែម្តងសម្រាប់កញ្ញា នៅ គីមមួយ ខណៈថ្មីៗនេះបានបង្ហាញនូវសម្រស់របស់នាងទៀតហើយពេញបណ្តាញសង្គមហ្វេសប៊ុក។

តារាម៉ូឌែលស្រីដែលហាងឆេងឧស្សាហ៍ទទួលថតស្ពតពាណិជ្ជកម្ម រូបនេះបានបញ្ចេញសម្រស់ដោយរូបថតថ្មីៗ ដោយលើកនេះ លេងថតរូបយកសំឡីខ្នើយព័ទ្ធជុំវិញ បាំងរូបរាយកាយសិចស៊ីរបស់នាងដែលធ្វើឱ្យមហាជនចាប់អារម្មណ៍ ជាពិសេសប្រុសៗមើលមួយភ្លេតចង់ច្រឡំ គិតអ្វីផ្តេតផ្តាស់បាត់។ ពិតជាគួរឱ្យសរសើរមែន លេងថតម្តងៗ មិនត្រឹមធ្វើឱ្យមហាជនយល់ច្រឡំនោះទេ ថែមទៀតទាក់ទាញប្រជាប្រិយភាពរបស់នាងថែមទៀត។

សូមរលឹកផងដែរថា កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំំ២០១៩ ដែលជារដូវបុណ្យណូអែលរបស់ពិធីអបអររបស់ក្រុមលោកខាងលិច តារាបង្ហាញម៉ូតស្រីល្បីមិនខ្លាចការរិះគន់កញ្ញា នៅ គីមមួយ បានបង្ហោះរូបថតជាច្រើនសន្លឹកក្នុងឈុតក្រហមអបអររដូវបុណ្យអូណែល ឬ អបអរថ្ងៃទី២៥ធ្នូ លេងបញ្ចេញសិចស៊ីឡើងខ្លាំងដដែល។ ក្នុងរូបថតខ្លះ នាងលេងថតបញ្ចេញដើមទ្រូងរបស់ច្បាស់តែម្តង ក្នុងទឹកមុខជឿជាក់និងទាក់ទាញចិត្តអ្នកមើល។

កន្លងមកតារាបង្ហាញម៉ូតសម្បុរខ្មៅរូបនេះធ្លាប់បានបញ្ជាក់ថា សម្រាប់ការងារថតរបស់នាង ប្រសិនបើមានការរិះគន់ពីមហាជន ឬ អ្នកសិល្បៈគ្នាឯងដូចលើកមុន នាងក៏អត់ខ្វល់ដែរព្រោះវាថតរូបបែបសិល្បៈហើយពិភពលោកគេទទួលស្គាល់គ្រប់គ្នា។ នាងទទួលការបញ្ចេញមតិណាដែលជួយកែប្រែ ឬ គំនិតល្អៗ ជួយនាងក្នុងនាមជាអ្នកសិល្បៈមួយរូប ប៉ុន្តែមិនមែនការរិះគន់បែបជាន់ពន្លិចនោះឡើយ។ នាងក៏សូមថ្លែងអំណរគុដល់ក្រុមការងារថតរូបនាង ក៏ដូចជាអ្នកគាំទ្រនាងកន្លងមកតែងតែផ្តល់កម្លាំងចិត្តសម្រាប់នាងតាំងពីដើមរហូតមក៕