នៅក្នុងឆ្នាំ 2020 ថ្នាំបំបាត់ផ្តាសាយនាំមុខពីប្រទេសថៃ “ទីហ្វី” បានបញ្ជាក់ថា បច្ចុប្បន្នប្រទេសកម្ពុជាកំពុងឆ្ពោះទៅកាន់សង្គម Generation Z រឺ ជាយុគសម័យរបស់យុវវ័យដែលកើតក្រោយឆ្នាំ 1997 អ្នកដែលរស់នៅក្នុងយុគសម័យមួយនេះនឹងបោះជំហានតាមពិភពលោកយ៉ាងឆាប់រហ័ស ដែលនឹងធ្វើអោយកើតមានបញ្ហាការមិនចុះសម្រុងគ្នានៅក្នុងគ្រួសារ និងធ្វើអោយកើតជាបញ្ហាធំនៅក្នុងសង្គមលំដាប់ពិភពលោកបាន។
“ទីហ្វី” ថ្នាំបំបាត់ផ្តាសាយដែលតែងតែនៅក្បែរប្រជាជនកម្ពុជាមកអស់ពេលជាយូរមកនេះ សុំលើកកម្ពស់និងគាំទ្រ “សង្គមគ្រួសារ” ដោយការផលិតខ្សែភាពយន្តខ្នាតខ្លីរឿង “គ្រូរបាំ – Traditional Dance Teacher” ដើម្បីជាការក្រើនរំលឹកនិងងាកមកមើលពីភាពសំខាន់នៅក្នុងគ្រួសារ តាមរយៈតួសម្តែងដែលនិយាយពីរឿងរ៉ាវជីវិតរបស់ខ្លួនឯងកាលនៅជាវ័យកុមារ និងមានរឿងកើតឡើងដែលនឹកស្មានមិនដល់។
ដោយសាច់រឿងនៃខ្សែភាពយន្តមួយនេះ ជារឿងរ៉ាវរបស់ឪពុកនិងកូនពីរនាក់ដែលកាលពីមុនមកមានការស្រលាញ់និងចុះសម្រុងគ្នាលើរបាំបុរាណ តែពេលដែលកូនស្រីធំឡើងក៏មានការចាប់អារម្មណ៍ទៅលើសិល្បៈវប្បធម៌ថ្មីៗហើយក៏ធ្វើអោយកើតមានការមិនចុះសម្រុងគ្នារវាងឪពុកនិងកូន រហូតនៅទីបំផុតរឿងរ៉ាវដែលនឹងស្មានមិនដល់ក៏បានកើតមានឡើង។
“ទីហ្វី” ថ្នាំបំបាត់ផ្តាសាយនាំមុខរបស់ប្រទេសថៃ បានផ្តល់សារសំខាន់ទៅលើសង្គមគ្រួសារយ៉ាងខ្លាំង ជាពិសេសនៅអំឡុងពេលដែលមានវិបត្តិកូវីដ 19 ដែលកំពុងតែកើតមានឡើងនៅក្នុងពេលនេះ ការមើលថែសមាជិកនៅក្នុងគ្រួសារចាត់ទុកថាជារឿងមួយដែលប្រជាជនកម្ពុជាគ្រប់រូបគួរតែជួយគ្នានិងយកចិត្តទុកដាក់ ដើម្បីឆ្លងផុតពីវិបត្តិមួយនេះទាំងអស់គ្នា។
ទាំងនេះ អាចទស្សនាខ្សែភាពយន្តថ្មីរឿង “គ្រូរបាំ – Traditional Dance Teacher” បានតាមរយៈ
Facebook Fanpage :
រឿង អប់រំខ្លី 「គ្រូរបាំ 」អ្នកណាខ្លះ មានវិប្បដិសារីក្នុងជីវិត
អ្នកណាខ្លះ មានវិប្បដិសារីក្នុងជីវិត ព្រោះមិនបាននិយាយពាក្យល្អៗទៅកាន់មនុស្សជាទីស្រលាញ់? អ្នកដឹងទេ លើលោកនេះ អ្នកណាក៏ធ្លាប់ធ្វើខុស អ្នកណាក៏ធ្លាប់លាក់ទុក្ខព្រួយក្នុងចិត្តដែរ ហើយទម្រាំតែដឹងថាខ្លួនឯងមានកំហុសនោះ អ្វីៗវាហួសពេលបាត់ទៅហើយ, ប៉ុន្តែមិនអីទេ កំហុសទាំងនោះចាត់ទុកថាជាបទពិសោធន៍មួយក្នុងជីវិត ហើយខំកសាងខ្លួនឱ្យល្អឡើងវិញ។ ថ្ងៃនេះ ទីហ្វី បានបង្កើតខ្សែភាពយន្តខ្លីមួយបង្ហាញអំពីវិប្បដិសារីដែលកើតឡើងពីការមិនយល់ចិត្តគ្នា មិនអង្គុយចុះនិយាយគ្នាតាមសម្រួលរវាងកូនស្រីនិងលោកប៉ានៅក្នុងគ្រួសារមួយ។ ចង់ដឹងថា ដំណើររឿងយ៉ាងណាខ្លះនោះសូមទស្សនាដូចតទៅ៖ទស្សនាលើYT៖ https://youtu.be/00MlOEw3ApY#TV5Cambodia #TIFFY #គ្រូរបាំ #ទីហ្វី #TraditionalDanceTeacher
Posted by TV5 Cambodia on Saturday, May 9, 2020
និងYoutube :
ដោយ “ទីហ្វី” សូមផ្តល់កំលាំងចិត្តនិងសូមនៅក្បែរគ្រប់ៗក្រុមគ្រួសារដើម្បីបង្កើតក្តីស្រលាញ់ និងមើលថែគ្នា ដើម្បីជាក្តីសុខដ៏ពិតប្រាកដ