ដូចប្រិយមិត្តបានជ្រាបអញ្ចឹងថា ពេលនេះអ្នកនាង Love Riya ដែលជាតារាហ្វេនប៊ុកក្នុងដួងចិត្តរបស់អ្នកនាង បានក្លាយជាស្រ្ដីមេម៉ាយហើយត្រូវមើលថែកូនតែមួយគត់របស់ខ្លួនឯងទៀតផង ក្រោយពេលអ្នកនាងសម្រេចចិត្តលែងលះស្វាមីកាលពីប៉ុន្មានខែមុន។
យ៉ាងណាមិញក្រោយពេលលែងលះស្វាមីមិនទាន់បានប៉ុន្មានផង ស្រាប់តែពេលនេះទទួលដំណឹងថាអ្នកនាងកំពុងតែជួបទុក្ខមួយទៀត គឺម្ដាយជាទីស្រលាញ់របស់ខ្លួនបានធ្លាក់ខ្លួនឈឺ និងកំពុងតែសម្រាកព្យាបាលនៅឯមន្ទីរពេទ្យថែមទៀតផង។
ក្រោយពេលឃើញបែបនេះ ហ្វេនៗជាច្រើនបាននាំគ្នាបង្ហាញការព្រួយបារម្ភចំពោះអ្នកនាង និងបានជូនពរឲ្យម្ដាយអ្នកនាងឆាប់ជាសះស្បើយថែមទៀតផង៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី