នរណាមិនរំភើប! Por ស្លាប់៤ឆ្នាំហើយ តែភរិយាលោកនៅតែរំលឹកខួបអាពាហ៍ពិពាហ៍បង្ហោះរូបគួរឲ្យស្រណោះណាស់!(មានរូបភាព)

ដូចប្រិយមិត្តបានជ្រាបអញ្ចឹងថា ថ្វីត្បិតតែសព្វថ្ងៃនេះអតីតតារាសម្ដែងថៃប្រុសលោក Por បានស្លាប់ទៅអស់រយៈពេលជាយូរក៏ដោយ តែកន្លងមកភរិយានិងកូនស្រីបណ្ដូលចិត្តលោក នៅតែនឹករលឹកដល់លោកមិនដែលភ្លេចម្ដងណានោះទេ។

ជាក់ស្ដែងដូចជាកាលពីម្សិលមិញនេះ ជាថ្ងៃរំលឹកខួបអាពាហ៍ពិពាហ៍របស់លោក​ ក្នុងនោះភរិយាលោកបានបង្ហោះរូបភាពដែលអ្នកទាំងពីរថតរូបជាមួយគ្នាយ៉ាងផ្អែមល្ហែមក្នុងបណ្ដាញសង្គម រួមជាមួយថ្ងៃរំលឹងថ្ងៃអាពាហ៍ពិពាហ៍យ៉ាងមានន័យទៀតផង។

មិនត្រឹមតែប៉ុនណោះ នាងថែមទាំងរៀបរាប់ថា ឆ្នាំនេះនាងបានកាដូដ៏មានតម្លៃមួយពីកូនស្រី គឺជាគំនូរឪពុកម្ដាយកាន់ដៃគ្នាយ៉ាងសប្បាយរីករាយ ហើយវាក៏ជាកាដូកូនស្រីនាងត្រៀមសម្រាប់ជូនក្នុងថ្ងៃខួបអាពាហ៍ពិពាហ៍នេះផងដែរ៕ តោះ! កុំឲ្យខាត់ពេលវេលាយូរ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី