អុញនោះ! ទីបំផុតមានអ្នកទម្លាយមុខមាត់គូស្នេហ៍ថ្មីរបស់ Taew ហើយ គឺជាអតីតមិត្តប្រុសតារាស្រី Woonsen!(មានរូបភាព)
ដូចប្រិយមិត្តបានជ្រាបអញ្ចឹងថា ពេលនេះក្រោយពេលតារាសម្ដែងថៃស្រី Taew Natapohn ប្រកាសចែកផ្លូវគ្នាជាមួយនិងគូស្នេហ៍ដែលស្រលាញ់គ្នា១៤ឆ្នាំមក ទំនាក់ទំនងអ្នកទាំងពីរក៏បានក្លាយជាទៅមិត្តភក្ដិនិងគ្នា ដែលរឿងនេះពិតជាធ្វើឲ្យហ្វេនៗជាច្រើនសម្ដែងការសោកស្ដាយយ៉ាងខ្លាំងផងដែរ។
ដោយឡែកក្រោយពេលទទួលដំណឹងចែកផ្លូវរបស់តារាស្រីរូបនេះមិនបានប៉ុន្មានផង ស្រាប់តែថ្មីៗនេះ ធីករដ៏ល្បីឈ្មោះ លោកModdam បានបង្ហើបព័ត៌មានដ៏ភ្ញាក់ផ្អើលមួយគឺ លោកពិតជាដឹងច្បាស់ថាមនុស្សពិសេសរបស់ Taew នៅពេលនេះគឺជានរណាគេ។
ក្នុងនោះលោកបាននិយាយថា មនុស្សពិសេសរបស់ Taew គឺជាអ្នកមាននៅក្នុងសង្គមជាន់ខ្ពស់ ព្រមទាំងជាអតីតគូស្នេហ៍របស់តារាស្រី Woonsen ដែលមានឈ្មោះថា Pranai Phornprapha ហើយលោកក៏ជាប្អូនប្រុសរបស់ លោក Pok Phornprapha គូស្នេហ៍របស់តារាស្រី Aum ផងដែរ។
គួរបញ្ជាក់ផងដែរថា ទោះបីជារឿងនេះមានការទម្លាយបែបនេះក៏ដោយ តែយ៉ាងណាមិញ Taew ក៏មិនទាន់ចេញមុខទទួលស្គាល់អំពីទំនាក់ទំនងនេះដែរ ចំពោះរឿងកាន់តែច្បាស់មានតែរងចាំការឆ្លើយតបពី Taew តែប៉ុនណោះ៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី